កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ U22 កម្ពុជាប៉ះទីម័រខាងកើត ដែលហាលអាវដូចគ្នានៅល្ងាចនេះ កីឡាករ សុក សំណាង ត្រូវបានកីឡាករថៃ រារាំងពេលព្យាយាមរត់មកដណ្តើមបាល់, រូបភាពពីហ្វេសប៊ុក FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ប្រកួតបង្គ្រប់កិច្ចជាមួយទីម័រខាងកើតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនាវេលាម៉ោង ៧:៤៥ នាទីយប់ថ្ងៃទី២២ ខែសីហា នៅកីឡដ្ឋាន UM Arena Stadium ខណៈក្រុមវៀតណាមជួបឥណ្ឌូណេស៊ីនៅកីឡដ្ឋាន Selayang Municipal Council Stadium។ ការប្រកួតទាំងពីរគូនេះ ធ្វើឡើងក្រោយហ្វីលីពីនប៉ះថៃនាវេលាម៉ោង៣ រសៀលនៅកីឡដ្ឋាន Selayang Municipal Council Stadium។
ក្រុម U22 កម្ពុជាក្រោយចាញ់ហ្វីលីពីន ២-០, វៀតណាម ៤-១ និងថៃ ៣-០ បានធ្វើក្រុមកម្ពុជាមួយនេះ បាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ នៅថ្ងៃទី ២២ ខែសីហា នាវេលាម៉ោង៧:៤៥នាទីយប់ U22 កម្ពុជាជួបប្រកួតបង្គ្រប់កិច្ចជាមួយទីម័រខាងកើតដែលជាក្រុមហាលដូចគ្នានៅកីឡដ្ឋាន UM Arena Stadium។
បីប្រកួតកន្លងមកក្នុងពូល B ក្រុមទីម័រខាងកើតមិនដែលស្គាល់ជ័យជម្នះនោះទេ ក្នុងនោះចាញ់វៀតណាម ៤-០ ថៃ ១-០ និងឥណ្ឌូណេស៊ី ១-០។ ស្របពេលកម្ពុជាប៉ះជាមួយទីម័រខាងកើត ក្រុមឈរកំពូលតារាង U22 វៀតណាមតទល់ជាមួយឥណ្ឌូណេស៊ី ដើម្បីដណ្តើមឈរកំពូលតារាងនៅកីឡដ្ឋាន Selayang Municipal Council Stadium ក្រោយ U22 ហ្វីលីពីន ប៉ះ ថៃនាវេលាម៉ោង៣រសៀលនៅកីឡដ្ឋានដូចគ្នា។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតពូល A កាលពីថ្ងៃទី២១ សីហា ឡាវបានយកឈ្នះព្រុយណេក្នុងលទ្ធផល ៣-០ មុនម្ចាស់ផ្ទះម៉ាឡេស៊ីយកឈ្នះមីយ៉ាន់ម៉ា ៣-១៕
Tag:
បាល់ទាត់
SEA Games 2017
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com