ជាតិ
វីដេអូ
ល្ហុង​«​យក្ស​»​ទុំ​ជ្រុះ​ចោល​នៅ​អូរ​សោម​
22, Aug 2017 , 7:19 pm        
រូបភាព
​ពោធិ៍សាត់​៖ ក្នុង​បេសកកម្ម​លើក​ទី​១ នៃ​កម្មវិធី​«​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​» ក្រុមការងារ​បាន​ទៅដល់​ចម្ការ​ល្ហុង​«​យក្ស​» មួយ​ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ក្នុងស្រុក​វាលវែង​។  ល្ហុង ដែលមាន​ផ្លែ​ធំៗ ជាច្រើន​ដើម ដែល​ដាំ​ចុះ​លើ​ផ្ទៃដី​ចំនួន​៣​ហិកតា ត្រូវបាន​ម្ចាស់​ទុកចោល​មិន​ខ្វាយខ្វល់​ពី​ការប្រមូល​ផល​ឡើយ​។ ផ្លែ​ល្ហុង​លក់បាន​តម្លៃថោក ជា​មូល​ហេតុដែល​អ្នកស្រី ផ សុភា ម្ចាស់​ចម្ការ​ល្ហុង​«​យក្ស​» ទុក​ឲ្យ​ផ្លែ​វា​ទុំ​ជ្រុះ​ចោល​ពេញ​ដី​ដូច្នេះ​។ អ្នកស្រី ផ សុភា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ល្ហុង​ដែល​អ្នកស្រី​ខំ​ដាំ​បាន​ផល​មកនេះ គ្មាន​ទីផ្សារ​ឡើយ​។ បើតាម​ម្ចាស់​ចម្ការ​រូបនេះ ល្ហុង​នេះ អាច​លក់បាន​ត្រឹម​២០០​រៀល​ប៉ុណ្ណោះ​ក្នុង​គីឡូក្រាម​៕



​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖








Tag:
 ​ល្ហុង​
  ​អូរ​សោម​
© រក្សាសិទ្ធិដោយ thmeythmey.com