កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ បាល់បោះ​កម្ពុជា យកឈ្នះ​ឡាវ ៩៣-៥៨
22, Aug 2017 , 9:19 pm        
រូបភាព
ក្រុមកីឡាករបាល់បោះកម្ពុជាឈប់សម្រាកពេលប្រកួតជាមួយឡាវ, រូបពីហ្វេសប៊ុក NOCC
ក្រុមកីឡាករបាល់បោះកម្ពុជាឈប់សម្រាកពេលប្រកួតជាមួយឡាវ, រូបពីហ្វេសប៊ុក NOCC
ដោយ:
​ក្រុមកីឡា​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ឡាវ​ក្នុង​លទ្ធផល ៩៣-៥៨ នា​ជំនួប​លើក​ទី​៣​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា នៅ​កីឡដ្ឋាន MABA Stadium​។



​ក្រោយ​រង​ការខកចិត្ត​ពីរ​ប្រកួត​ជាប់​គ្នា ក្រោម​ស្នាដៃ​សិង្ហ​បុរី ៩៥-៦៤ និង​វៀតណាម ៩៥-៩០ ក្រុមកីឡា​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​បាន​រកឃើញ​ជ័យជម្នះ​ហើយ ដោយ​យកឈ្នះ​ក្រុម​ឡាវ​ក្នុង​លទ្ធផល ៩៣-៥៨ នា​ការប្រកួត​លើក​ទី​៣​ពូ​ល B របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា នៅ​កីឡដ្ឋាន MABA Stadium ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ​។

​នៅ​ថ្ងៃទី​២៣ ខែសីហា នា​វេលា​ម៉ោង​២:៤៥​នាទី ក្រុមកីឡា​បាល់បោះ​ជម្រើសជាតិ​កម្ពុជា នឹង​ប៉ះ​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី ដែលជា​ការប្រកួត​ចុងក្រោយ នៅ​កីឡដ្ឋាន MABA Stadium៕ 


Tag:
 បាល់បោះ​
  SEA Games 2017
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com