កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមកីឡាបាល់ទះកម្ពុជាបន្តចាញ់ថៃក្នុងលទ្ធផល ៣-០ ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា(ក្រហម)ពេលប្រកួតជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី, រូបភាពពី NOCC
× ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាបានបន្តរងការខកចិត្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរដោយចាញ់ក្រុមថៃ ៣-០ នាការប្រកួតលើកទី២នៅតារាងមជ្ឈមណ្ឌលពិព័រណ៌ MiTEC នៅរសៀលថ្ងៃទី២២ ខែសីហា នេះ។
ក្រោយរងបរាជ័យក្រោមថ្វីដៃម្ចាស់ផ្ទះម៉ាឡេស៊ី ៣-០ ក្នុងជំនួបបើកឆាកពូល A ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាបានបន្តរងការខកចិត្តជាលើកទី២ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកំពុងដំណើការនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដោយចាញ់ក្រុមថៃក្នុងលទ្ធផល ៣-០។
សម្រាប់ការប្រកួតនៅតារាងមជ្ឈមណ្ឌលពិព័រណ៌ MiTEC នៅរសៀលថ្ងៃទី២២ ខែសីហា នេះ ក្រុមកម្ពុជាបានចាញ់ថៃ ២៥-១៤ ក្នុងសិតទី១ មុនបន្តចាញ់ ២៥-១៩ ក្នុងសិតទី២ និងចាញ់ ២៥-១៧ នៅសិតទី៣។
នៅថ្ងៃទី២៥ ខែសីហា ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាត្រូវតទល់ក្រុមមីយ៉ាន់ម៉ា ដែលជាជំនួបចុងក្រោយក្នុងពូល A របស់ខ្លួននៅតារាងមជ្ឈមណ្ឌលពិព័រណ៌ MiTEC នាវេលាម៉ោង៤រសៀល៕
Tag:
បាល់ទះ
SEA Games 2017
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com