ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន នឹង​ស្នើ​ឲ្យ​អាមេរិក​ឈប់​យក​កម្រៃ​សុំ​ទិដ្ឋាការ​ពី​អ្នក​សម្ភាស​ធ្លាក់​
23, Aug 2017 , 8:19 am        
រូបភាព
សម្តេចហ៊ុន សែន ក្នុងវេទិកាស្តីពីការការពារធនធានធម្មជាតិលើកទី២
សម្តេចហ៊ុន សែន ក្នុងវេទិកាស្តីពីការការពារធនធានធម្មជាតិលើកទី២
ដោយ:
​ភ្នំពេញ​៖ សម្ដេច​នឹង​ស្នើ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឲ្យ​ឈប់​យកប្រាក់​កម្រៃ​ពី​អ្នក​ទៅសុំ​ទិដ្ឋាការ (​វី​សា​) ពី​ស្ថានទូត​អាមេរិក ដែល​ត្រូវបាន​សម្ភាស​ធ្លាក់​។ សម្ដេច​បញ្ជាក់ថា សម្ដេច​នឹង​ស្នើ​ដូចនេះ សម្រាប់​ប្រជាជន​នៅលើ​ពិភពលោក​ទាំងអស់   នៅពេល​សម្ដេច​ជួប​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ នៅ​ប្រទេស​ហ្វីលីពីន​។​



​នៅក្នុង​វេទិកា​ជាតិ​លើក​ទី​២​ស្ដីពី​«​កា​រកា​ពារ និង​អភិរក្ស​ធនធានធម្មជាតិ​» នៅ​ថ្ងៃទី​២២​ខែសីហា សម្ដេច ហ៊ុន សែន បាន​ថ្លែង​យ៉ាងដូច​នេះ​ថា​៖«​យ៉ាងហោចណាស់​ក៏​ខ្ញុំ​ជួយ​សុំ​ដែរ កុំ​ឲ្យ​អ្នកណា​ចូលទៅ​ស្ថានទូត​អាមេរិក​ទាំង​ប៉ុន្មាន ទៅ​សម្ភាស​ត្រូវតែ​បង់​១៦០​ដុល្លារ ជាប់​ក៏​យក ធ្លាក់​ក៏​យក​»​។ សម្ដេច​បន្ត​ដូចនេះ​ទៀតថា​៖«​ខ្ញុំ​ត្រូវ​និយាយ​តំណាង​ឲ្យ​ពលរដ្ឋ​នៅលើ​ពិភពលោក​ទាំងអស់ បើ​ថា​សម្ភាស​មិន​ជាប់​ទេ សង​ប្រាក់​គេ​វិញ​ទៅ​តើ​បានទេ​?»​។​

​សូម​ស្ដាប់​ប្រសាសន៍ សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖





Tag:
 ហ៊ុន សែន​
  វី​សា​
  ទូត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com