កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao-Horn កំពុង​ចរចា​ការប្រកួត​លើក​ទី​២ លើស​ង្វៀន​ដដែល​
23, Aug 2017 , 8:59 am        
រូបភាព
​អ្នក​ប្រដាល់ Manny Pacquiao ប្រហែល​នឹង​ជួប​ជាមួយ Jeff Horn ជាថ្មី​ម្តងទៀត​ដើម្បី​ដណ្តើម​ខ្សែ​ក្រ​វាត​ពិភពលោក​មកវិញ​នៅ​ចុង​ឆ្នាំនេះ ដែល​ធ្វើឡើង​នៅ​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី​ដរ​ដែល​។​



​សារព័ត៌មាន​អូស្ត្រាលី ABC បាន​ចុះផ្សាយ​ថា ចៅហ្វាយក្រុង Brisbane លោក Graham Quirk បញ្ជាក់ថា​៖«​យើង​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ចរចា​កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែសីហា អំពី​ការប្រកួត​រវាង​ស្តេច​ប្រដាល់​ហ្វីលីពីន និង​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn ជា​លើក​ទី​ពីរ ហើយ​ទំនងជា​នឹង​អាច​កើតឡើង​នៅ​ចុងឆ្នាំ​នេះ​»​។​



Quirk បន្ថែមថា​ឱកាស​សម្រាប់​ការប្រកួត​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​ប្រដាល់​អាស៊ី វ័យ ៣៨​ឆ្នាំ​ដ៏​ល្បីល្បាញ​បាន​ស្ងប់ចិត្ត​វិញ​បន្ទាប់ពី​បាត់បង់​ខ្សែក្រវាត់ WBO របស់ខ្លួន​យ៉ាង​ចម្រូងចម្រាស់​ក្រោម​ថ្វី​ដែ​អ្នក​ប្រដាល់​អតីត​គ្រូបង្រៀន វ័យ​២៩​ឆ្នាំ កាលពី​ខែកក្កដា​កន្លងទៅ​។​

​កិច្ចប្រជុំ​ខាងលើនេះ​ធ្វើឡើង​ដោយមាន​វត្តមាន លោកស្រី Annastacia Palaszczuk ជា​នាយករដ្ឋមន្ត្រី​រដ្ឋ Queensland នៃ​ប្រទេស​អូស្ត្រាលី​, រដ្ឋមន្ត្រី​ទេសចរណ៍ Kate Jones, អ្នករៀបចំ​ព្រឹត្តិការណ៍​កីឡាប្រដាល់​លោក Dean Lonergan  និង​រួមទាំង Horn ផងដែរ​។​


ឆ្វេង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ Kate Jone, នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ Queensland លោកស្រី​Annastacia Palaszczuk, Jeff Horn និង​លោក Dean Lonergan​

​លោក​ចៅហ្វាយក្រុង Brisbane បានលើកឡើង​ទៀតថា​៖«​យើង​ស្ថិតនៅក្នុង​ជំហរ​មួយ​នៅពេលនេះ​ដែល Brisbane Marketing នឹង​ត្រូវបាន​រៀបចំឡើង​ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​ចរចា​នេះ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺថា ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៨​ស្ថាប័ន​រូបនេះ​នឹង​យល់ព្រម​វាយ​ជាមួយ​អ្នក​ប្រដាល់​មិនដែល​ចាញ់​នៅ​សង្វៀ​ដដែល​នេះ​ឬក៏​អត់​នោះទេ​»​។​
​ប្រសិនជា​ការប្រកួត​សងសឹក​នេះ​កើតឡើង​រវាង Pacquiao-Horn មែន​នោះ កាលបរិច្ឆេទ​នៃ​ការប្រកួត​នេះ​អាច​នឹងធ្វើ​ឡើង​នៅ​ខែវិច្ឆិកា​ចុងឆ្នាំ​២០១៧​នេះ​៕


Tag:
 ប្រដាល់​
  Manny Pacquiao
  Jeff Horn
  WBO
© រក្សាសិទ្ធិដោយ thmeythmey.com