បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
សម្លៀកបំពាក់ពីក្រមា ពេញនិយមតែមួយប៉ប្រិចភ្នែក
× នាយ យ៉ាន បានដើរចូលផ្សារដើម្បីរកទិញសម្លៀកបំពាក់។ នាយ យ៉ាន ប្រទះភ្នែកនឹងអាវប្រុសស្រីដែលគេដេរពីក្រមា ដែលអ្នកលក់ដាក់តាំងព្យួររយេងរយោងនៅក្នុងតូប។ នាយ យ៉ាន បាននឹកឃើញថា សម្លៀកបំពាក់ប្រភេទក្រមានេះ ពេញនិយមណាស់កាលពីឆ្នាំមុន។ ប៉ុន្តែ បើយោងតាមការបញ្ជាក់របស់អ្នកស្រី ឡាយ ស៊ីនួន ដែលជាអ្នកលក់សម្លៀកបំពាក់ ដែលបានផ្តល់សម្ភាសដល់ នាយ យ៉ាន សម្លៀកបំពាក់ដេរពីក្រមានេះ លែងពេញនិយមហើយ។
សូមស្តាប់បទសម្ភាស នាយ យ៉ាន ខាងក្រោមនេះ
អ្វីៗមិនដូចការគិតរបស់ នាយ យ៉ាន ឡើយ។ សម្លៀកបំពាក់ដែលដេរពីក្រមាខ្មែរ ដែលជាសម្ភារប្រើប្រាស់ជាប្រពៃណីរបស់ខ្មែរ បែរជាមិនបានមានតម្លៃយូរឡើយនៅពេលដែលវាក្លាយជាសម្លៀកបំពាក់។
© រក្សាសិទ្ធិដោយ thmeythmey.com