កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កីឡាការិនី​វាយ​កូន​បាល់ អង់​ដ្រេ កា ឈានចូល​តំបន់​មេដាយ​ហើយ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​
23, Aug 2017 , 11:28 am        
រូបភាព
រូបថត៖ NOCC
រូបថត៖ NOCC
ដោយ: ថ្មីៗ
កីឡាការិនី​វាយ​កូន​បាល់​ខ្មែរ​-​បារាំង អង់​ដ្រេ កា (​ឈ្មោះ​ពេញ កា​អង់​ដ្រេ អា ដា​រ៉ាវី​) បាន​ឈានចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​ទោល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី Aslina Chua ក្នុង​លទ្ធផល ២-០ (៦-០, ៦-៣ ) នា​ការប្រកួត​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​នៅ​មជ្ឈមណ្ឌល National Tennis Centre នៃ​កីឡដ្ឋាន Sports Complex Jalan Duta៕


មុន​ឈាន​ចូលដល់​១/៤​ផ្តាច់ព្រ័ត្រ អង់​ដ្រេ កា បាន​យកឈ្នះ​កីឡាការិនី​វៀតណាម Si Boi Ngoc ក្នុង​លទ្ធផល ២-០ (៦-១, ៦-១)៕​
 

Tag:
 SEA Games 2017
  វាយកូនបាល់
© រក្សាសិទ្ធិដោយ thmeythmey.com