អត្ថបទពាណិជ្ជកម្ម
ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ពង្រីក​សាខា​ថ្មី​របស់ខ្លួន​ទៅកាន់​ក្រុង​កំពង់ចាម​
23, Aug 2017 , 2:23 pm        
រូបភាព
​ហាង ភី​ហ្សា ដ៏​ល្បីឈ្មោះ ដែលមាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​អតិថិជន​កម្ពុជា មាន​ឈ្មោះថា ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company)  បាន​បើកសម្ពោធ​សាខា​ថ្មី​ជា​ផ្លូវការ​មួយទៀត ស្ថិតនៅ​ក្រុង កំពង់ចាម កាលពី​ថ្ងៃទី​១៨ ខែសីហា កន្លងទៅ ដែលជា​សាខា​ទី​២៥ និង​សាខា​បែប​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ ស្ថិតនៅតាម​បណ្ដោយ​សួនច្បារ​មាត់ទន្លេ ជិត​ស្ពាន គី​ហ្សូ​ណា​។​

​លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​របស់​ហាង ដឹ ភី​ហ្សា ខម​ផេ​នី សាខា ក្រុង​កំពង់ចាម ថា លោក​ពិត​ជាមាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង ដែល​បាន​នាំយក​ភោជនីយដ្ឋាន​លក្ខណៈ​ស្ដង់ដា​អន្ដរជាតិ​គឺ ដឹ ភី​ហ្សា ខម​ផេ​នី មកកាន់​ទឹកដី​ក្រុង​កំពង់ចាម ហើយ​នេះ​គឺជា​ហាង​ទី​២៥ របស់ ដឹ ភី​ហ្សា ខម​ផេ​នី ហើយក៏​ជា​ហាង​ទី​៥៤ ខាង​ផ្នែក​ចំណីអាហារ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ទាំងមូល​ផងដែរ​។ លោក​បានបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន RMA Group គឺជា​ក្រុមហ៊ុន​មួយ​ចាប់​ផ្ដើមដំបូង​តាំងពី​ឆ្នាំ​១៩៩២ ក្នុងប្រទេស​កម្ពុជា ដែល​នាំចូល​ផ្ដាច់មុខ​នូវ​ផលិតផល​ម៉ាក​ល្បីៗ​ជាច្រើន​ដូចជា​រថយន្ដ​ម៉ាក    ហ្វ​ត (Ford) ចា​ហ្គឺ​រ (Jaguar) ឡែ​ន​រ៉ូ​វឺ (Land Rover) និង (Range Rover) ត្រាំ​ទ័​រ ច​ន ឌា​រ (John Deere) រថយន្ដ​ធន់​ធ្ងន់ Fuso គ្រឿងចក្រ JCB និង​ខាង​ផ្នែក​ចំណីអាហារ ដូចជា The Pizza Company, Swensen, Dairy Queen, BBQ Chicken, Costa Coffee, Krispy Kreme, និង BAR B Q Plaza  ជាដើម​។ លើសពីនេះទៅទៀត លោក​ក៏បាន​បន្ថែមថា ក្រុមហ៊ុន​របស់លោក​រំ​ពឹង​ថា​នឹង​នាំយក​នូវ​អាហា​រដ្ឋា​ន​ស្ដង់ដា​អន្ដរជាតិ​ផ្សេងៗ​ទៀត​មកកាន់​កំពង់ចាម​ផងដែរ​។



​គួរបញ្ជាក់​ផងដែរ ហាង ដឹ ភី​ហ្សា ខម​ផេ​នី បាន​បម្រើ​ជូន​ប្រជាជន​កម្ពុជា​តាំងពី​ឆ្នាំ​២០០៥ មក​ម្លេះ ហើយ​សព្វថ្ងៃនេះ ដឹ ភី​ហ្សា ខម​ផេ​នី មាន​សាខា​ចំនួន ២៥ ស្ថិត​ជា​នៅ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុង​តាខ្មៅ ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពង់ចាម គឺជា សាខា​ទី ២៥ ដែល​ហាង​នីមួយៗ ត្រូវបាន​រចនា​ឡើងជា​លក្ខណៈ​បែប​ភូមិគ្រឹះ​យ៉ាង​មាន​ផាសុកភាព និង​ផ្ដល់ជូន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ជាមួយនឹង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​។​





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com