ពីនេះ ពីនោះ
«​សម្នាក់​» ក៏មានន័យដូចពាក្យ​ «សំណាក់» ដែរ!
08, Jun 2020 , 7:38 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​សរសេរ​ជា​ជើង​តម្រួត «​សម្នាក់​» គឺ​មិនសូវ​ឃើញ​មាន​អ្នក​ប្រើ​នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ​ឡើយ ច្រើនតែ​ឃើញ​សរសេរ​ជា «​សំណាក់​»​។ តាមពិត​ពាក្យ​ទាំង​ពីនេះ គឺមាន​មានន័យ​តែមួយ​, អាច​សរសេរ​មួយណា​ក៏បាន​ដែរ​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។​



​ពាក្យ «​សម្នាក់​» ឬ​សរសេរ​ជា «​សំណាក់​» ជា​កិរិយាសព្ទ មានន័យថា ស្នាក់នៅ​, ឈប់​ស្នាក់នៅ​, ឈរ​នៅ​អាស្រ័យ​មានកំណត់​វេលា​។ បើជា​នាមសព្ទ មានន័យថា ទី​ជ្រក​អាស្រ័យ​, បន្ទុក​; ការ​នៅ​ដោយសារ​; ទីជិត​នៅក្នុង​សម្នាក់​ចៅហ្វាយនាយ​; ទៅកាន់​សម្នាក់​គ្រូ ។ រាជសម្នាក់ ទីជិត​ព្រះរាជា​; លំនៅ​របស់​ព្រះរាជា​, ព្រះរាជវាំង ។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com