ជាតិ
អាមេរិក តែងតាំង​អនុប្រធាន​ទូត​ថ្មី ប្រចាំ​កម្ពុជា​
29, Aug 2017 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ លោក មៃ​ឃើ​ល ញូ​ប៊ិ​ល (Michael Newbil)  ត្រូវបានតែងតាំង​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ជំនួស​លោកស្រី ជូ​លី ជុង (Julie Chung)​។ នេះ​បើតាម​សារ​និង​វីដេអូ​ឃ្លី​ប ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​អាមេរិក​។



​តាមរយៈ​វីដេអូ​ឃ្លី​ប​ជាង​២​នាទី លោក មៃ​ឃើ​ល ញូ​ប៊ិ​ល បាន​ណែនាំ​ខ្លួន​លោក រួមទាំង​ភរិយា គឺ​លោកស្រី អេ​ន​ហ្គេ​លីន (Angeline) មកកាន់​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក ប្រាប់ថា ការ​មកកាន់​តំណែង​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អាចធ្វើ​ឲ្យ​លោក ស្គាល់​តំបន់​អាស៊ី កាន់តែច្បាស់​។ លោក មៃ​ឃើ​ល ញូ​ប៊ិ​ល និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ រួមទាំង​ក្រុមគ្រួសារ ពិតជា​រីករាយ​ណាស់ ដែល​បានមក​កាន់​ប្រទេស​កម្ពុជា​»​។​
​សូមបញ្ជាក់ថា លោក William A. Heidt គឺ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​៕

​សូម​ទស្សនា​វីដេអូ​លោក មៃ​ឃើ​ល ញូ​ប៊ិ​ល ខាងក្រោម​៖




Tag:
 Michael Newbil
  អនុប្រធាន​ទូត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com