ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ដាក់​ទូរស័ព្ទដៃ​ក្នុង​ហោប៉ៅ​ខោ មិនល្អ​ចំពោះ​សុខភាព​ឡើយ​
01, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​ភាគច្រើន វា​សឹងតែ​ជា​រឿង​អូ​តូ​ម៉ា​ទិច​ទៅហើយ ដែល​គ្រប់ពេល​ចេញពីផ្ទះ គឺ​ចាប់​យកតែ​ខោ​ផ្ទះ និង​ទូរស័ព្ទដៃ​ដាក់​ក្នុង​ហោប៉ៅ​។ ប៉ុន្តែ​អ្វីដែល​មនុស្ស​ភាគច្រើន​មិនបាន​ដឹង​នោះ​គឺថា ទម្លាប់​បែបនេះ​អាចមាន​ផល​អាក្រក់​ខ្លាំង​ដល់​សុខភាព​អ្នក​។​



​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដែលថា មាន​អង្គការ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​កំពុងតែធ្វើការ​ស្រាវជ្រាវ​ថា តើ​ការប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​និង​ការប៉ះពាល់​វា​លើ​រាងកាយ​អាច​ប្រឈម​ខ្ពស់​នឹង​មហារីក​ឬ​អត់​។ ថ្វីបើ​មិនទាន់មាន​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​ពិតប្រាកដ​នៅឡើយ​ក៏ដោយ តែ​លទ្ធផល​គឺ​មិនល្អ​នោះទេ ដោយមាន​ការសិក្សា​ជាច្រើន​បាន​រកឃើញថា ការប្រើប្រាស់​ទូរស័ព្ទដៃ​ដែល​ប៉ះពាល់​នឹង​ស្បែក​ច្រើន នឹងធ្វើ​ឲ្យ​កើត​មហារីក​ពងស្វាស​។ លើសពីនេះទៅទៀត វា​ក៏មាន​អំណះអំណាង​មួយ​បញ្ជាក់ថា ទូរស័ព្ទដៃ​អាច​បំផ្លាញ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល (CNS) ដែលជា​រឿង​មួយ​ធ្ងន់ធ្ង​បំផុត​។​

​ប៉ុន្តែ​តើ​វា​អាច​កើតឡើង​ដោយ​របៀប​ម៉េច​ទៅ​? មែនហើយ ទូរស័ព្ទ​ឆ្លាត​វ៉ៃ​នឹង​បង្កើត​ថាមពល​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ក្នុង​ទម្រ​ង​នៃ​រលក​ហ្វ្រេ​កង់​វិទ្យុ​។ មានន័យថា កាលណា​អ្នក​ដាក់​វា​កាន់តែ​ជិត​ខ្លួន កាំរស្មី​ដែល​ត្រូវ​រង់​ប៉ះពាល់​កាន់តែខ្លាំង ហើយក៏​អាច​ផ្តល់​ជា​ផលប៉ះពាល់​ដល់​សុខភាព​ខ្លាំងក្លា​ផងដែរ​។​

​សម្រាប់​មនុស្ស​បុរស ការដែល​ដាក់​ទូរស័ព្ទ​ឆ្លាត​វៃ​នៅ​ជិត​ពងស្វាស វា​អាច​បន្ថយ​ការផលិត និង​ចលនា​របស់​មេជី​វិត​ឈ្មោល​បាន​។ ប៉ុន្តែ​កុំ​ទាន់​ខ្លាច​អី ព្រោះ​វា​មិនមែន​មានន័យថា​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ទាំងអស់​សុទ្ធតែ​មិនអាច​មានកូន​បាន​នោះទេ​។​

​សម្រាប់​មនុស្ស​ស្រី​វិញ​ក៏​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែរ ជាពិសេស​ការដែល​ប្រើ​ទូរស័ព្ទ​ញឹកញាប់​ពេក​ក្នុងពេល​មាន​ផ្ទៃពោះ ឬ​ដា​ក់វា​នៅ​ជិត​ទារក​ក្នុង​ផ្ទៃ​ពេក​។ រឿងនេះ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ប្រដាប់បន្តពូជ និង​ទារក​ដែល​មិនទាន់​កើត​ផងដែរ​។​

​ស្ថិតក្នុង​ចំណុច​នេះ មិន​ខ្វល់​ថា​អ្នក​យល់ឃើញ​ដូចម្តេច​ទេ ប៉ុន្តែ​រលក​កាំរស្មី​ចេញពី​ទូរ​ស័​ព្ទៃ​គឺ​មិនល្អ​ចំពោះ​រាងកាយ​ឡើយ​។ ទោះបីជា​វា​មិនទាន់មាន​ការសន្និដ្ឋាន​ច្បាស់លាស់​នៅឡើយ យក​ល្អ​គួរតែមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ច្រើន​ផង​។ ដូច្នេះ​នៅពេល​អ្នក​ចេញពីផ្ទះ​លើក​ក្រោយ ចូរ​ដាក់​ទូរស័ព្ទ​ទៅក្នុង​កាបូប ឬ​កា​តាប​វិញ​ទៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com