ជាតិ
សង្គមជាតិ
ក្រសួង​ឧស្សាហកម្ម កំណត់​ឲ្យ​ម្ចាស់​ផ្ទះជួល​លក់​ទឹកស្អាត ៨០០​រៀល ក្នុង​១​ម៉ែត្រគូប ដល់​និស្សិត និង​កម្មករ​
01, Sep 2017 , 1:12 pm        
រូបភាព
ដោយ:
 ​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានចេញ​សេចក្ដីសម្រេច​មួយ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ផ្ទះជួល ម្ចាស់​អាគារ​ដែលមាន​ប​ន្ទ​ប់​ជួល ត្រូវ​លក់​ទឹកស្អាត​ក្នុងតម្លៃ ៨ រយ​រៀល​ក្នុង​១​ម៉ែត្រគូប ទៅ​ឲ្យ​អ្នក​ជួល ដែលជា សិស្ស និស្សិត កម្មករ កម្មការិនី​។



​សេចក្ដីសម្រេច​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ចុះហត្ថលេខា​ដោយ រដ្ឋលេខាធិការ លោក សាត សាមី កាលពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​បន្ថែមថា ការអនុវត្ត​យក​តម្លៃ​ទឹកស្អាត​៨០០​រៀល ក្នុង​មូ​យ​ម៉ែត្រគូប​នេះ ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧​។ 
 
​ជុំវិញ​រឿងនេះ​ដែរ សម្ដេច ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ផ្ទះជួល កុំ​ដំឡើង​ថ្លៃឈ្នួល​បន្ទប់​តាម​ប្រាក់ខែ​កម្មករ រយៈពេល​១​ឆ្នាំ​។ នេះ​ជាការ​លើកឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី​២ កាលពី​ព្រឹក​ថ្ងៃ​៣០ សី​ហាន​។ ជាមួយគ្នានេះដែរ សម្ដេច ក៏បាន​រំ​ឮ​ក​ប្រាប់​ម្ចាស់​ផ្ទះជួល​ថា រាជរដ្ឋាភិបាល​នឹងមាន​ច្បាប់​កំណត់​តម្លៃ​ផ្ទះជួល​ឲ្យ​បាន​ត្រឹមត្រូវ​នាពេលខាងមុខ​។ 
 
​ក្រៅពី​បញ្ហា​ថ្លៃឈ្នួល​ផ្ទះ​នេះ នាយករដ្ឋមន្ត្រី ក៏បាន​លើកយក​ពី​បញ្ហា​ថ្លៃ​ទឹក​-​ភ្លើង​សម្រាប់​កម្មករ ដែល​រដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​ចំណាយ​តិចជាង​ចំណូល​ប្រាក់ខែ តាមរយៈ​កា​រត​បណ្ដាញទឹក​-​ភ្លើង​ដល់​បន្ទប់​ជួល​កម្មករ​ដោយផ្ទាល់​៕

Tag:
 ទឹកស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com