ជាតិ
សង្គមជាតិ
​​សម្តេច ជួន ណាត​៖ បើ​មិនចេះ​ត្រូវ​សួរ​គេ កុំ​មានះ​យក​គ្រាន់បើ​!​ ​
02, Sep 2017 , 9:11 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​នៅមាន​ព្រះជន្ម​នៅឡើយ សម្តេចព្រះសង្ឃរាជ ជួន ណាត បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ តែង​ទូន្មាន​ដាស់តឿន​យុវជន ជាពិសេស​ភិក្ខុ និង​សាមណេរ ដើម្បី​ឲ្យ​ប្រតិបត្តិ​ខ្លួន​ក្លាយជា​មនុស្ស​ល្អ​នៅក្នុង​សង្គម​។




​ថ្ងៃមួយ នៅក្នុង​អាស្រម​មនោ​រម្យ ស្ថិតនៅ​សង្កាត់​រកា​កោះ ស្រុក​គងពិសី  ខេត្តកំពង់ស្ពឺ ក្បែរ​វត្ត​កំណើត​របស់​សម្តេចព្រះសង្ឃរាជ​ផង​នោះ សម្តេច ជួន ណាត បាន​ប្រាប់​ដល់​សាមណេរ​ដែល​ចូលគាល់​ព្រះអង្គ ឲ្យ​ដាក់ខ្លួន កុំ​ខ្លា​ចនឹង​សួរ​អ្នកចេះ ប្រសិនបើ​ខ្លួន​មិនចេះ​។ សម្តេច​បញ្ជាក់​យ៉ាងនេះ​ថា​៖« បើ​មិនចេះ​ត្រូវ​សួរ​គេ កុំ​មានះ​យក​គ្រាន់បើ​»​។​
 
​ជាមួយគ្នា សម្តេច​បាន​ទូន្មាន​បែបនេះ​ទៀតថា ៖«​មានះ​ចចេស​ក្រៃ អស់​តម្លៃ​គ្មាន​ចំណេញ ។ បំណាច់​កើតជា​អង្គ​ប្រុស កុំ​ប្រព្រឹត្ត​ខុស​ធម៌​ច្បាប់​» ។​
 

© រក្សាសិទ្ធិដោយ thmeythmey.com