អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ព្រមាន​មី​យ៉ាន់​ម៉ា​កុំ​វាយប្រហារ​ជន​ស៊ីវិល ខណៈ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​១៧​នាក់​លង់ទឹក​ស្លាប់​ពេល​ភៀសខ្លួន
02, Sep 2017 , 7:39 pm        
រូបភាព
ដោយ:
 
​អាមេរិក​បាន​ប្រាប់​មី​យ៉ាន់​ម៉ា​ឲ្យ​ឈប់​វាយប្រហារ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ក្រុម​ជួយសង្គ្រោះ​មនុស្សធម៌​ក្រោយពេល​ការប៉ះទង្គិច​រវាង​កង​ទ័ព​មី​យ៉ាន់​ម៉ា និង​ក្រុម​ប្រដាប់អាវុធ​រ៉ូ​ហ៊ីង​យ៉ាប​ង្ក​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស ។ គ្រាន់តែ​ថ្ងៃ​សុក្រ​ទី ៣១​ខែសីហា គេ​រកឃើញ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ១៧​នាក់​លង់ទឹក​ស្លាប់​ផងដែរ ខណៈ​ជិត ៤០០​ផ្សេងទៀត​ស្លាប់​ក្នុង​ប្រយុទ្ធ​គ្នា​។​


​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​អ្នកស្រី Nikki Haley បាន​រិះគន់​ការប៉ះទង្គិច​រវាង​កង​សន្តិសុខ​មី​យ៉ាន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ ការប៉ះទង្គិច​នេះ​បាន​បង្ខំ​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ច្រើន​ពាន់​នាក់​រត់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស  ហើយ​គេ​ប្រទះឃើញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ ១៧ នាក់​លង់ទឹក​ស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ ខែសីហា​។​
 
​តំណាង​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​រូបនេះ​បាន​អះអាងថា ខណៈពេលដែល​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​ព្យាយាម​ទប់ស្កាត់​ការកើតមាន​អំពើហិង្សា​ធ្ងន់ធ្ងរ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​គោរព​តាមច្បាប់​មនុស្សធម៌​អន្តរជាតិ​ដូចជា​មិន​វាយប្រហារ​ជន​ស៊ីវិល​ក៏ដូចជា​ក្រុម​បម្រើ​ការងារ​មនុស្សធម៌ និង​ធានា​ឲ្យ​បាន​ថា​ជំនួយ​ត្រូវ​ផ្ដល់​ឲ្យ​ដល់​ប្រជាជន​ដែល​ខ្វះខាត​។
​មន្ត្រី​បង់​ក្លា​ដែ​សបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​បាន​ព្យាយាម​ឆ្លង​ចូលមក​បង់​ក្លា​ដែ​ស​តាម​ទន្លេ Naf ដោយ​ជិះទូក​ដែល​វា​គ្រោះថ្នាក់​ខ្លាំង​។ ប្រជាជន​ទាំងនោះ​ប្រហែល ១៨៥០០ នាក់​បាន​ឆ្លងដែន​មក​បង់​ក្លា​ដែ​ស​។ រឿង​ដែល​អាណោច​អាធ​ម​បំផុត​គឺ ឆ្មាំ​សមុទ្រ​បង់​ក្លា​ដែ​ស​ក៏បាន​បាន​ប្រទះឃើញ​សាកសព​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​១៧ នាក់​ដែល​ភាគច្រើន​ជា​ក្មេង​បាន​លង់ទឹក​ស្លាប់​ដោយសារ​ការ​ក្រឡាប់​ទូក​នៅពេលដែល​ពួកគេ​រត់​ភៀសខ្លួន​ដេរ​។​
 
​អ្នក​រួចផុតជីវិត​ពី​ការ​ក្រឡាប់​ទូក​ម្នាក់​ឈ្មោះ  Shah Karim បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ទូក​តូចចង្អៀត​ដែល​គេ​បាន​ជិះ​ត្រូវ​រលក​ធំៗ​វាយ​ឡើង​ផ្អៀង​នៅពេលដែល​មកដល់​ទន្លេ​Naf​។ គេ​បន្តថា អ្នករត់​ភៀសខ្លួន​ទាំងអស់​ភ័យ​ខ្លាំងណាស់ ព្រោះ​គ្មាន​នរណាម្នាក់​ដឹងថា​គួរ​ធ្វើ​បែបណា​នោះទេ នៅពេលដែល​រលក​ធំៗ​បាន​វាយ​មកលើ​ទូក​។​
 
​សូម​ជម្រាប​ផងដែរ​ថា បង់​ក្លា​ដែ​ស​កន្លងមក​បានទទួល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង​៤០​ម៉ឺន​នាក់​ហើយ​នៅ​ជំរំ​ជនភៀសខ្លួន Kutupalong​។​ប៉ុន្តែ​អាជ្ញាធរ​បង់​ក្លា​ដែ​ស​បានបង្ហាញ​យ៉ាងច្បាស់​ថា ខ្លួន​មិន​ចង់​ទទួលយក​ជនភៀសខ្លួន​ទៀតឡើយ​៕

Tag:
 Nikki Haley
  ​បង់​ក្លា​ដែ​ស​
 ​រ៉ូ​ហ៊ីង​យ៉ា​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com