ជាតិ
រថយន្ត
តោន និង​បាញ់ថ្នាំ​រថយន្ត ​ដោយ​បច្ចេកវិទ្យា​ដ៏​ទំនើប​ពី​អឺរ៉ុបមាននៅតែ​រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន​Star Auto មួយគត់
18, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
រោង​ជាង​របស់​ក្រុមហ៊ុន​ស្តា​អូ​តូ ​មាន​ទាំង​ផ្នែក​តោន និង​បាញ់ថ្នាំ​ដ៏​ទំនើប​បំផុត និង​មានតែ​មួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ដំណើរ​ដោយ​បច្ចេកវិទ្យា​ដ៏​ទំនើប​ពី​អឺរ៉ុប។



រោង​ជាង​ជួសជុល និង​ថែទាំ​រថយន្ត​របស់​ក្រុមហ៊ុន Star Auto Cambodia  មានផ្នែក​តោន និង​បាញ់ថ្នាំ​ដ៏​ទំនើប​បំផុតពី​អឺរ៉ុប និង​មានតែ​មួយគត់​នៅក្នុង​ប្រទេស​កម្ពុជា។  នៅរោងជាងជួសជុល មាន​កន្លែង​តោន ខាត់ សម្អាត លាយថ្នាំ និង​បាញ់ថ្នាំ ចំនួន៤ទូ ផ្សេងៗគ្នា ដើម្បី​ធានា​ឲ្យ​បាន ការ​តោន និង​បាញ់ថ្នាំ​រថយន្ត​ប្រកបដោយ​គុណភាព​ខ្ពស់បំផុត និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​​ ព្រោះ​ក្រុមហ៊ុន​បានជ្រើសរើស​យក​ប្រភេទ​ថ្នាំ​បាញ់​ដែលមាន​លាយ​ជាតិ​ទឹក ដែល​អាចជួយ​កាត់បន្ថយ​ការបំពុល​ដល់​បរិស្ថាន។​

សូមបញ្ជាក់ថា  រោង​ជាង​ជួសជុល និង​ថែទាំ​រថយន្ត​របស់​ក្រុមហ៊ុន Star Auto Cambodia អាច​ជួសជុល​បាន​គ្រប់​ប្រភេទ​រថយន្ត​ទាំងអស់ ទាំង​ផ្នែក​មេកា​និក ឬ​ការខូចខាត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តូច-ធំ ផ្សេងៗ ជាមួយនឹង​តម្លៃថោក​សមរម្យ។ រោង​ជាង​មាន​អ្នកឯកទេស​ជាច្រើន​នាក់ ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​យ៉ាង​ស្ទាត់ជំនាញ​ពី​រោងចក្រ​ដើម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com