ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​យើង​ត្រូវការ​គេង​ពី ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​?
27, May 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការសិក្សា​បែប​វិទ្យាសាស្ត្រ​ថ្មីៗ​បាន​បង្ហាញថា ការដែល​គេង​មិនបាន​គ្រប់គ្រាន់​អាច​បណ្តាល​ឲ្យ​មានការ​ប្រែប្រួល​សំខាន់ៗ​ជាច្រើន​ក្នុង​រាងកាយ និង​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន​ថែមទៀត​ដូចជា ការ​ធាត់​ជ្រុល មាន​ជំងឺ និង​ឆាប់​ស្លាប់​។​



​ការ​គេង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ហេតុផល​ជាច្រើន​នៃ​មុខងា​រាងកាយ​។ នៅពេល​អ្នក​គេង ខួរក្បាល​នឹង​បញ្ជូន​សញ្ញា​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន និង​សារធាតុ​ជាច្រើន​ដើម្បី​ជួយ​៖
•    បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​
•    គ្រប់គ្រង​កម្រិត​នៃ​ការ​ឃ្លាន​អាហារ​
•    រក្សា​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
•    រក្សា​ការចងចាំ​

​តាមពិតទៅ​បើសិនជា​អ្នក​គេង​ច្រើនជាង ៨​ម៉ោង​ក្នុង​មួយថ្ងៃ​ជាប់​វិញ ក៏​អាចមាន​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​សុខភាព​ដែរ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​ត្រូវតែ​គេង​ឲ្យ​បាន ៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។​

​អាយុ​វែង​
​រយៈពេល​គេង​ដែល​ផ្តល់​សុខភាព​យើង​ជា​មធ្យម​គឺ ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​សម្រាប់​មនុស្ស​ធំ​។ សម្រាប់​អ្នក​ដែល​គេង​តិចជាង ៦​ម៉ោង​ក្នុង​មួយ​យប់​ទំនងជា​ឆាប់​ស្លាប់​រហូតដល់ ១២​ភាគរយ​ឯណោះ​។ ចំពោះ​អ្នក​ដែល​គេង​លើសពី ៨ ទៅ​៩​ម៉ោង​វិញ អាច​នឹង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​រហូតដល់ ៣០​ភាគរយ​ដែរ​។​

​សម្រក​ទម្ងន់​
​ការដែល​គេង​មិនបាន​គ្រប់គ្រាន់​អាច​បង្កើន​តម្រូវការ​ថាមពល​ក្នុង​រាងកាយ​។ នៅពេល​យប់ ការធ្វើ​ចលនា និង​តម្រូវការ​កាឡូរី​ត្រូវបាន​ថយចុះ ប៉ុន្តែ​នៅពេល​អ្នក​គេង​មិនបាន​គ្រប់​វិញ ខួរក្បាល​នឹង​បញ្ចេញ​សារធាតុ​គីមី​ជាច្រើន​ដើម្បី​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ឃ្លាន​អាហារ​។ រឿងនេះ​នឹងធ្វើ​ឲ្យ​អ្នក​ញ៉ាំ​កាន់តែច្រើន ហាត់ប្រាណ​តិច និង​ឡើង​ទម្ងន់​។​

​តាម​ការសិក្សា​កាលពី​ឆ្នាំ ២០១៤​បាន​បង្ហាញថា ក្មេង​ដែល​គេង​តិចជាង​ធម្មតា​ក៏​ប្រឈម​ខ្ពស់​នឹង​ការ​ធាត់​ជ្រុល​ផងដែរ​។​

​ប្រព័ន្ធ​ភាពស៊ាំ​
​នៅពេល​អ្នក​គេង ប្រព័ន្ធ​ភាពស៊ាំ​នឹង​បញ្ចេញ​សារធាតុ​ឈ្មោះ Cytokines​។ Cytokines ខ្លះ​មាន​ឥទ្ធិពល​ការពារ​លើ​ប្រព័ន្ធ​ភាពស៊ាំ​តាមរយៈ​ការជួយ​ប្រឈម​នឹង​ការ​រលាក និង​ការបង្ក​រោគ​។ បើ​គ្មាន​ការ​គេង​គ្រប់​គ្រាន់តែ អ្នក​ប្រហែលជា​មិនមាន​សារធាតុ Cytokines នេះ​គ្រប់គ្រាន់​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឡើយ​។​

​ការចងចាំ​កាន់តែ​ល្អ​
​ដើម្បី​ជួយ​ដល់​ការ​ផ្ចង់អារម្មណ៍ ការ​គេង​នឹង​ជួយ​ការពារ និង​ពង្រឹង​ដល់​ការចងចាំ​របស់​អ្នក​បាន​។ ការស្រាវជ្រាវ​បានបង្ហាញ ការ​គេង​ក្រោយពី​រៀន​រួច​អាចជួយ​បង្កើន​ការចងចាំ​បាន​។ វា​ក៏​ជួយ​កាត់បន្ថយ​ការរំខាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ផងដែរ​។​

​អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់​៖
•    ពិបាក​នឹង​ទទួលយក​ដំណឹង​ដោយសារតែ​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ធ្វើការ​ច្រើន​ជ្រុល​
•    អាច​នឹងមាន​ការរំខាន​ដោយសារតែ​បញ្ហា​ផ្សេងៗ​
•    ពិបាក​កាត់សេចក្តី​ថា​អ្វី​ខុស​អ្វី​ត្រូវ​
•    លែងមាន​សមត្ថភាព​ទ​ទួល​យក​ដំណឹង​ដូច​កាលពីមុនៗ​ទៀត​

​សម្រាប់​អ្នក​ដែល​គេង​បាន​ចាប់ពី ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ប់​អាច​នឹងមាន​បទពិសោធន៍​លើ​ដំណាក់កាល​ដូចខាងក្រោម​នេះ​៖
•    ការគិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​
•    ការចងចាំ​មានដំណើរ​ការណ៍​ល្អ​
•    ការចងចាំ​មាន​រយៈពេល​យូរ​
•    ការចងចាំ​ធ្វើការ​កាន់តែ​ល្អ​បន្ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com