ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ស្នើ​ម៉ាឡេស៊ី​ជួយ​ជំរុញ​វិស័យ​ម្ហូប​ហា​ឡា​ល់​នៅ​កម្ពុជា​
05, Sep 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានស្នើ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ជួយ​ជំរុញ​ការរៀបចំ និង​វិនិយោគ​លើ​វិស័យ​ម្ហូប​ហា​ឡា​ល់​នៅ​កម្ពុជា​។



​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក Dato Sri Jamil Khi រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សាសនា​របស់​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៤​ខែកញ្ញា សម្ដេច ហ៊ុន សែន បានស្នើ​លោក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជួយ​ជំរុញ​លើ​ការបណ្ដុះបណ្ដាល​វិស័យ​ហា​ឡា​ល់ និង​ការវិនិយោគ​ពី​ប្រទេស​ម៉ាឡេស៊ី​លើ​ផ្នែក​នេះ​នៅ​កម្ពុជា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេចនាយក​រដ្ឋមន្ត្រី​។​

​លោក Dato Sri Jamil Khi បាន​គាំទ្រ​សំណើរ​របស់​សម្ដេច ដោយ​លោក​បញ្ជាក់ថា​នឹង​ជំរុញ​កិច្ចការ​នេះ​នៅពេល​ខាងមុខ​ឆាប់ៗ​។​

​ការជំរុញ​ឧស្សាហកម្ម​ផលិតផល​ម្ហូប​ហា​ឡា​ល់​របស់​កម្ពុជា ត្រូវបាន​អ្នកជំនាញ​មើលឃើញថា​ជាការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់សាសនា​អ៊ីស្លាម​៕


Tag:
 ហា​ឡា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com