កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ ក្រៅពី​ម៉ាឡេស៊ី ជ័យលាភី​មេដាយ​ផ្សេងទៀត ត្រូវបាន​រកឃើញថា ប្រើ​សារធាតុ​ហាមឃាត់​
06, Sep 2017 , 8:19 pm        
រូបភាព
​អត្ត​ព​លិ​ក​ដែល​ឈ្នះ​មេដាយ​របស់​មេ​ឡេ​ស៊ី មិនត្រូវ​បាន​រកឃើញ​ថា​បាន​ប្រើប្រាស់​សារធាតុ​ញៀន ឬ​ប៉ូវ​កំលាំង​ក្នុងអំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ឡើយ ប៉ុន្តែ​រកឃើញ​មាន​លើ​អត្ត​ព​លិ​ក​ឈ្នះ​មេដាយ​របស់​ប្រទេស​ផ្សេង​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Asian Correspondent​។​



​លោកស្រី Low Beng Choo អគ្គលេខាធិការ​ក្រុមប្រឹក្សា​អូឡាំពិក​ម៉ាឡេស៊ី (OCM) បាន​លើកឡើងថា​៖«​យើង​មានការ​សោកស្តាយ​ណាស់ ពីព្រោះ​យើង​ចង់​ឲ្យ​ព្រឹត្តិការណ៍ SEA Games លើក​នេះ មិនមាន​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​»​។​


លោកស្រី Low Beng Choo អគ្គលេខាធិការក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី (OCM)

​ការលើកឡើង​របស់​អ្នកស្រី Beng Choo បែបនេះ​បន្ទាប់ពី​រកឃើញថា​មាន​អត្ត​ពលិកម​ក​ពី​ប្រទេស​ផ្សេងៗ​ដែល​ទទួលបាន​មេដាយ​ពី​ការប្រកួត​កីឡា​នេះ បាន​ប្រើប្រាស់​សារធាតុ​ញៀន ឬ​ប៉ូវ​កំលាំង​នៅពេល​ប្រកួត​ក្រោយ​មានការ​ពិនិត្យ​ដោយ​ប្រធាន​គណៈកម្មាធិការ​ឱសថ​លោក​វេជ្ជបណ្ឌិត S. S. Cheema នាទី​ក្រុង​កូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃអាទិត្យ​ទី​៣ ខែកញ្ញា​នេះ​។​
​យ៉ាងណាក៏ដោយ ព័ត៌មាន​លម្អិត​ជុំវិញ​អត្ត​ព​លិ​ក​ដែល​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​មិនត្រូវ​បានបញ្ជាក់​ថា​មក​ពី​ប្រទេស​ណា​នោះទេ បើទោះបី​ពួកគេ​មិនមែនជា​កីឡាករ​របស់​ម៉ាឡេស៊ី​ក៏ដោយ​។​

«​យើង​បានធ្វើ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​បង្កើត​ការយល់ដឹង​ទៅកាន់​ក្រុម​អត្ត​ព​លិ​ករ​បស់​យើង [​ម៉ាឡេស៊ី​] តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​របស់​យើង ប៉ុន្តែ​យើង​មិនអាច​គ្រប់គ្រង​លើ​ប្រទេស​ដទៃ​បានទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី​ប្រធាន OCM ហើយ​លោកស្រី​ក៏បាន​បន្តថា​៖«​យើង​ដឹង​គឺថា​អ្នកទទួលបាន​មេដាយ​ត្រូវបាន​ធ្វើតេស្ត​ថា​មាន​សារធាតុ​ហាមឃាត់​។ អត្ត​ព​លិ​ក​ដែល​រកឃើញ​ទាំងនេះ​ត្រូវ​បានផ្តល់​ពេលវេលា​ដើម្បី​ស្នើសុំ ហើយ​សវនាការ​នឹងត្រូវ​ធ្វើឡើង​បន្ទាប់ពីនោះ​»៕


Tag:
 Sea Games 2017
 ​ម៉ាឡេស៊ី​
  ប្រើ​សារធាតុ​ហាមឃាត់
© រក្សាសិទ្ធិដោយ thmeythmey.com