ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា នឹង​ប្រជុំ​វិសាមញ្ញ​ជាបន្ទាន់ ដើម្បី​សម្រេច​ថា ឲ្យ​តុលា​ការផ្អាក​ចំណាត់ការ​លើ​ឯកឧត្តម កឹម សុខា ឬ​បន្ត​
07, Sep 2017 , 12:33 pm        
រូបភាព
លោក ឈាង វុន តំណាងរាស្ត្រនិងជាអ្នកនាំពាក្យរដ្ឋសភាពីគណបក្សប្រជាជនកម្ពុជា បកស្រាយប្រាប់ក្រុមអ្នកកាសែត នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២0១៧ អំពីំចំណាត់ការបស់តុលាការ ទៅលើឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
លោក ឈាង វុន តំណាងរាស្ត្រនិងជាអ្នកនាំពាក្យរដ្ឋសភាពីគណបក្សប្រជាជនកម្ពុជា បកស្រាយប្រាប់ក្រុមអ្នកកាសែត នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២0១៧ អំពីំចំណាត់ការបស់តុលាការ ទៅលើឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
​ភ្នំពេញ​៖ រដ្ឋសភា បានកំណត់​យក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២0១៧ ដើម្បី​បើក​កិច្ចប្រជុំពេញអង្គ​វិសាមញ្ញ លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន នាពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​លោក ឈាង វុន តំណាងរាស្ត្រ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។​



​បើតាម​លោក ឈាង វុន ការកំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា គឺធ្វើឡើង​តាមរយៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២0១៧​នេះ​។ ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ក្រោយ​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ លោក ឈាង វុន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នាពេលខាងមុខ នឹង​សម្រេច​ថា តើ​ឲ្យ​តុលាការ​ផ្អាក​ចំណាត់ការ​លើ​ឯកឧត្តម កឹម សុខា ឬក៏​បន្ត​។ រឿង​ដក​អភ័យឯកសិទ្ធិ​ឬ​មិន​ដក យើង​មិន​និយាយ​ទៀត​ទេ ព្រោះនេះ​ជា​បទល្មើស​ជាក់ស្តែង​»​។​

​សូមបញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ឯកឧត្តម កឹម សុខា ជា​បណ្តោះអាសន្ន ក្រោម​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​បទល្មើស​នេះ ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​៕          



Tag:
 កឹម សុខា​
  សភា​
  ប្រជុំ​
  ឈាង វុន​
© រក្សាសិទ្ធិដោយ thmeythmey.com