អន្តរជាតិ
នយោបាយអន្តរជាតិ
រញ្ជួយដីកម្រិត៨រ៉ិចទ័រវាយប្រហារក្បែរម៉ិកស៊ិក, ប្រទេស៨រងការព្រមានពីរលកយក្សស៊ូណាមី
× រញ្ជួយដីកម្រិត៨រ៉ិចទ័របានវាយប្រហារឆ្នេរនិរតីរបស់ម៉ិកស៊ិកនៅថ្ងៃទី៨ ខែកញ្ញានេះ។ ចំណុចកណ្ដាលនៃការញ្ជួយស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយ១២៣គីឡូម៉ែត្រពីទីក្រុង Pijijiapan ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយហ្គាតេម៉ាឡា។ ប្រទេសចំនួន៨ បានរងការព្រមានពីការវាយប្រហាររលកយក្សស៊ូណាមី។
រញ្ជួយធរណីកម្រិត៨រ៉ិចទ័រមានចំណុចកណ្ដាលជម្រៅ៣៣គីឡូម៉ែត្រ ស្ថិតនៅចម្ងាយ១២៣គីឡូម៉ែត្រពីឆ្នេរនិរតីរបស់ម៉ិកស៊ិកដែលជាប់មហាសមុទ្រប៉ាស៊ីហ្វិក។ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមីរបស់អាមេរិកនិយាយថា ប្រទេស៨ គឺអេក្វាឌ័រ, នីការ៉ាហ្កា, ប៉ាណាម៉ា, ហុងឌុយរ៉ាស, ម៉ិកស៊ិក ក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងកូស្តារីកា អាចប្រឈមមុខនឹងការវាយប្រហារដោយរលកយក្សស៊ូណាមី។
បើតាម BBC រញ្ជួយដីដ៏ខ្លាំងនេះបានវាយប្រហារទៅដល់ទីក្រុងម៉ិកស៊ីកស៊ីធី ដែលធ្វើឲ្យអាគារជាច្រើនរង្គើ ហើយមនុស្សជាច្រើនបានរត់ទៅខាងក្រៅដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com