កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម​អាច​រង​ពិន័យ​១​ម៉ឺន​ដុល្លារ​ដោយសារ​អ្នកគាំទ្រ​ដុត​ផាវ​ភ្លើង​នៅ​ស្តា​ត​អូឡាំពិក​
08, Sep 2017 , 3:48 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) ត្រូវ​ប្រឈម​នឹង​ការពិន័យ​យ៉ាងធ្ងន់ធ្ងរ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នៅពេលដែល​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​បាន​ដុត​ផាវ​ភ្លើង (Lighting Flares) ឬ Ultras ក្នុងអំឡុង​ការប្រកួត​ជម្រុះ Asian Cup ឆ្នាំ ២០១៩ ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​ទទួល​ជ័យជម្នះ​លើ​កម្ពុជា ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កាលពី​ថ្ងៃទី ៥ ខែកញ្ញា​។​



​នៅ​៤​នាទី​ដំបូង​ដើមតង់​ទី​១ វៀតណាម​បាន​រក​គ្រាប់​បាល់​នាំមុខ​មុន​លើ​ក្រុម​របស់​កម្ពុជា​ដោយ​ប្រធាន​ក្រុម Nguyen Van Quyet​។ ក្រុម​អ្នកគាំទ្រ​របស់​វៀតណាម​បាន​អបអរ​គ្រាប់​បាល់​បញ្ចូល​ទីនេះ​ដោយ​ដុត​ផាវ​ផ្សែង​ចំនួន​៤​គ្រាប់ បណ្តាល​ឲ្យ​មាន​ផ្សែងហុយ​ពេញ​ស្តា​ត​អូឡាំពិក និង​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្ញើ​លពី​សំណាក់​អ្នកគាំទ្រ​របស់​កម្ពុជា​ទៀតផង​។​



​នៅពេលដែល​ភ្លើង​ឆេះ​និង​មាន​ផ្សែងហុយ​ខ្លាំង​នោះ មន្ត្រី​របស់ AFC បានធ្វើ​សកម្មភាព​ភ្លាមៗ​ជាមួយនឹង​គណកម្មកា​រ​រៀបចំ​ការប្រកួត រួមជាមួយ​អនុប្រធាន VFF លោក Tran Quoc Tuan ផងដែរ ហើយ​ក្រោយមក​កងកម្លាំង​សន្តិសុខ​កម្ពុជា​បាន​ក៏បាន​បញ្ជូន​កំលាំង​ថែមទៀត​ដើម្បី​ឈរជើង​ខាង​ភាគី​អ្នកគាំទ្រ​វៀតណាម​។​

​ក្រោយ​ការប្រកួត​ចប់ ហេតុការណ៍​ខាងលើ​ត្រូវបាន​រាយការណ៍​ទៅកាន់ AFC ដើម្បី​ពិចារណា ពី​សកម្មភាព​របស់​ក្រុម​អ្នកគាំទ្រ​វៀតណាម​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Thanh Nien  សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​អាច​នឹង​ពិន័យ​ទៅខាង​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​ជា​ប្រាក់ ១​ម៉ឺន​ដុល្លារ​អាមេរិក ដោយសារ​មិនអាច​គ្រប់គ្រង​អ្នកគាំទ្រ​របស់ខ្លួន​បាន​។

​ជុំវិញ​ករណី​ខាងលើ សមាជិក​ម្នាក់​របស់ VFF និយាយថា​ប្រសិនបើ AFC ពិតជា​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​មែន គឺ​គួរ​ឲ្យ​សោកស្តាយ​ណាស់​។ ពីព្រោះ​បើ​មិន​ដូច្នោះ​ទេ​ប្រាក់​ដែល AFC ពិន័យ​នោះ​ប្រហែលជា​នឹង​អាច​យកទៅ​ផ្តល់រ​ង្វាន់​ដល់​ក្រុម​កីឡាករ​បាន​ច្រើន​បន្ថែមទៀត​៕


Tag:
 បាល់ទាត់​
  AFC
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com