ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់ឲ្យប្រើប្រាស់គេហទំព័រអប់រំ ពីប្រវត្តិសាស្ត្រខ្មែរក្រហម
08, Sep 2017 ,
9:39 pm
រូបភាព
×
ដោយ:
មជ្ឈមណ្ឌលឯកសារកម្ពុជា បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការគេហទំព័រថ្មីមួយ គឺ
www.khmerrougehistory.org
នៅថ្ងៃទី៨ ខែសីហានេះ។ ជាគេហទំព័រអប់រំសិស្ស និស្សិត យុវជន យុវនារី អំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ គេហទំព័រនេះ បង្កើតឡើង ដើម្បីថែរក្សាប្រវត្តិសាស្ត្រ ឲ្យនៅមានជីវិត ផ្សារភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា និងរចនាឡើង ដើម្បីទាក់ទាញសិស្ស និស្សិត និងយុវជនកម្ពុជា ឲ្យស្វែងយល់ពីឯកសារឌីជីថលដ៏សម្បូរបែប របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ គេហទំព័រនេះ មានបញ្ចូលឯកសារជាច្រើនបែបដូចជា ឯកសារវីដេអូ សំឡេង រូបថត និងសាក្សីរស់ ដែលធ្លាប់ឆ្លងកាត់របបខ្មែក្រហមផងដែរ។
គេហទំព័រនេះ បង្កើតឡើង ដើម្បីថែរក្សាប្រត្តិសាស្ត្រឲ្យនៅមានជីវិត និងធ្វើយ៉ាងណាឲ្យប្រវត្តិសាស្ត្រនេះ ផ្សារភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា ក្នុងនោះប្រមាណ៧០ភាគរយ បានកើតក្រោយក្រោយរបបខ្មែរក្រហម។ គោលដៅមផ្សេងទៀត គឺដើម្បីធានាថាយុវជនកម្ពុជាជំនាន់ក្រោយ បានយល់ពីការកកើតឡើងនៃរបបប្រល័យពូជសាសន៍ និងនរណាជាមេដឹកនាំ ក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩ ដែលនាំឲ្យមនុស្សយ៉ាងហោច ១លាន ៧សែននាក់ស្លាប់។
គេហទំព័រនេះ ចែកចេញជាផ្នែកតូចៗដូចជា ផ្នែកកាលប្បវត្តិ ដែលមានរៀបរាប់ពីព្រឹត្តិការណ៍ចាប់ពីទសវត្សរ៍ឆ្នាំ១៩២០ ដល់ឆ្នាំ២០១៥ ។ ផ្នែកសព្វវចនាធិប្បាយ គឺដាក់បញ្ចូលខ្លឹមសារខ្លីៗ រៀបរាប់ពីរបបខ្មែរក្រហម មាន៤០ជំពូក ក្នុងនោះមានទាំងអ្នកទោសគុកទួលស្លែង ប៉ុល ពត ការរៀបការដោយបង្ខំ និងសាលាក្ដីខ្មែរក្រហម។ ផ្នែកទំព័រប្រវត្តិ រួមមានរឿងរ៉ាវផ្ទាល់ខ្លួននៃកម្មាភិបាល និងជនរងគ្រោះនៃរបបខ្មែរក្រហម។ ផ្នែកវីដេអូ មានឯកសារវីដេអូជាច្រើន សម្រាប់ទស្សនា និងស្ដាប់ឮផ្ទាល់ ពីបុគ្គលនីមួយៗដែលរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួន។
គេហទំព័រនេះ ត្រូវបានតភ្ជាប់ជាមួយទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ដែលអនុញ្ញាតឲ្យអ្នកទស្សនា អាចមើលឯកសារអប់រំបន្ថែមទៀត ក៏ដូចជាអាចចែករំលែកទស្សនៈផ្ទាល់ខ្លួន អំពីរបបកម្ពុជាប្រជាធិបតេយ្យ និងបទពិសោធរបស់គ្រួសារដែលធ្លាប់ឆ្លងកាត់ក្នុងសម័យខ្មែរក្រហម។
នៅក្នុងពិធីប្រកាសឲ្យប្រើប្រាស់គេហទំព័រថ្មី របស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅអគារសិល្បៈសហសម័យវិទ្យាស្ថានស្លឹករឹត នៅថ្ងៃទី៨ ខែកញ្ញា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ទន់ សាអ៊ីម បានថ្លែងថា ការបង្កើតគេហទំព័រថ្មី របស់មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងផ្ដល់ភាពងាយស្រួល និងកាន់តែមានវិសាលភាព អាចជំនួសឲ្យការបោះពុម្ពសៀវភៅរាប់លានក្បាល។ គេហទំព័រថ្មីនេះ នឹងរួមចំណែកធ្វើឲ្យវិស័យអប់រំកម្ពុជា កាន់តែប្រសើរឡើង ពិសេសទប់ស្កាត់អំពើឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ និងអប់រំយុវជនកម្ពុជាឲ្យយល់កាន់តែច្បាស់ ពីវិនាសកម្មដែលកើតឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោក ស្រី ទន់ សាអ៊ីម
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ប្រទសកម្ពុជា នឹងមិនអាចគេចចេញពីប្រវត្តិសាស្ត្ររបស់ខ្លួនបានឡើយ ប៉ុន្តែកម្ពុជា ក៏មិនត្រូវក្លាយជាទាសករនៃរបបខ្មែរក្រហមដែរ។ លោក បានបន្តទៀតថា សង្គមមួយមិនអាចស្គាល់ពីខ្លួនឯងបានឡើយ ប្រសិនបើសង្គមនោះ ពុំចងចាំយ៉ាងពិតប្រាកដ ពីប្រវត្តិសាស្ត្ររបស់ខ្លួនឯង។
លោក ខេល ជេម អ្នកប្រឹក្សាយោបល់ឲ្យអង្កការរអភិវឌ្ឍន៍ នៃប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង(DW Akademie) ដែលធ្វើការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតគេហទំព័រថ្មីនេះ បានលើកឡើងថា មូលហេតុដែលបង្កើតគេហទំព័រ និងហ្វេសប៊ុកនេះឡើង គឺដើម្បីបង្កើតទម្រង់មួយ ដែលបើកឱកាសឲ្យយល់កាន់តែជ្រៅ ពីប្រវត្តិសាស្ត្រកម្ពុជា និងលើកទឹកចិត្តឲ្យមានកិច្ចសន្ទនា ពីមូលហេតុដែលរបបខ្មែរក្រហម បានប៉ះពាល់ដល់ប្រទេសកម្ពុជាសព្វថ្ងៃ។
នាយកផ្នែកស្រាវជ្រាវមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ស្រី ហ្វារីណា សូ
លោកស្រី ហ្វារីណា សូ នាយកផ្នែកស្រាវជ្រាវមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងប្រាប់អ្នកកាសែតថា មុននឹងបង្កើតគេហទំព័រនេះ មានការស្រាវជ្រាវជាច្រើន ដោយបានចម្រាញ់ចេញពីសៀវភៅសិក្សា និងគ្រប់មជ្ឈដ្ឋានគ្រប់ប្រភព។ ការស្រាវជ្រាវ មិនត្រឹមតែផ្តោតសំខាន់ទៅលើប្រវត្តិសាស្ត្ររបបខ្មែក្រហម (កម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩) ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រវត្តិមុន និងក្រោយរបបខ្មែរក្រហមដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ខ្មែរក្រហម
គេហទំព័រ
មជ្ឈមណ្ឌលឯកសារកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
18 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
5 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម