ជាតិ
តើ​ការបោះ​បាយបិណ្ឌ ពិតជា​បាន​ទៅដល់​ប្រេត​មែនឬ​?
27, Sep 2021 , 11:29 pm        
រូបភាព
ប្រភពរូបថត៖ ហ្វេសប៊ុក មរតកកម្ពុជា
ប្រភពរូបថត៖ ហ្វេសប៊ុក មរតកកម្ពុជា
​ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ទៅ​បោះ​បាយបិណ្ឌ​នៅតាម​វត្ត​អារាម ដែល​ស្ថិតក្នុង​ស្រុកភូមិ​របស់​ខ្លួន នាពេល​ព្រលឹម ម៉ោង​៤ ឬ​៥ ទៀបភ្លឺ ជា​រៀងរាល់ថ្ងៃ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ ប្រជា​ពុទ្ធបរិស័ទ​តែង​ជឿថា ការបោះ​បាយបិណ្ឌ គឺ​ដើម្បី​បញ្ជូន​អាហារ​ទាំងនេះ ទៅ​ឲ្យ​ពពួក​ញាតិ​របស់ខ្លួន ដែល​បាន​បាត់​ជីវិត​យូរ​ក្តី ឬ​ពេល​ថ្មីៗ​ក្តី ជាពិសេស ដោយ​សេចក្តី​ភ័យខ្លាច​ថា សាច់​ញាត់​ទាំងនោះ​អាច​ភ្លាត់សតិ​ទៅ​កើតជា​សត្វ​ប្រេត ដោយ​អំពើ​បាប​ណាមួយ​។ តើ​ការបោះ​បាយបិណ្ឌ​នេះ ពពួកសត្វ​ប្រេត​ដែលជា​សាច់ញាតិ ពិតជា​អាច​ទទួលបាន​មែនឬ​? ឬក៏​គ្រាន់តែ​ជា​អ​បិ​យ​ជំនឿ​?



​មុននឹង​យើង​អាចឈាន​ទៅដល់​ការពិភាក្សា​ថា ការបោះ​បាយបិណ្ឌ​ឲ្យ​ប្រេត ប្រេត​អាច​ទទួលបាន​ឬ​មិនបាន​នោះ គឺ​យើង​ត្រូវ​សិក្សា​ឈ្វេង​យល់ថា តើ​ពិតជា​ប្រេត ឬ​មិនមាន មុន​សិន​។ តើ​ពិត​ជាមាន​ប្រេត​មែនឬ​? នេះ​ជា​សំនួរ​ដែល​យើង​មិនអាច​ឆ្លើយបាន​ថា មាន​ឬ​មិនមាន ដោយ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​យើង​ដោយ​ដាច់អហង្ការ​នោះទេ​។  ដោយហេតុថា ក្នុង​ធម្មជាតិ​យើង​នេះ មាន​វត្ថុ​មាន​រូប និង​វត្ថុ​មាន​គ្មាន​រូប សត្វ​មាន​រូប និង​សត្វ​គ្មាន​រូប ដ៏​ច្រើន​ជា​អនេក ដែល​មិនអាច​រាប់​អស់​ឡើយ​។ ដូច្នេះ អ្វីដែល​ភ្នែក​យើង​មើលមិនឃើញ មិន​ប្រាកដថា វត្ថុ​នោះ​ឬ​សត្វ​នោះ មិនមាន​ក្នុង​ធម្មជាតិ​នោះទេ​។ ជួនកាល​អ្វីដែល​យើង​ជាម​នុស្ស​សាមញ្ញ មើលមិនឃើញ តែ​ជា​អ្វី​ដែលមាន​ក្នុង​ធម្មជាតិ​យើង​នេះ តួយ៉ាង​ដូចជា សត្វ​ប្រេត ជាដើម​។

​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​យុវជន គ្រាន់តែ​យល់ថា ការបោះ​បាយបិណ្ឌ គឺ​ដើម្បី​បញ្ជូន​អាហារ​ទាំងនេះ​ទៅ​ឲ្យ​ពពួក​ញាតិ​របស់ខ្លួន តែ​មិនបាន​យល់​ពី​គំនិត​អប់រំ​របស់​បុព្វបុរស ដែល​បង្កប់​ក្នុង​ពិធី​នេះ​។ តាមពិតទៅ គំនិត​នៃ​ការបង្កើត​ពិ​ធិ​បោះ​បាយបិណ្ឌ​របស់​អ្នកប្រាជ្ញ​ខ្មែរ​យើង គឺ​មិនមែន​គ្រាន់តែ​ឧទ្ទិស​ដល់​ញាតិ​ទាំងឡាយ​ដែល​ស្លាប់​នោះទេ តែ​នៅមាន​គំនិត​អប់រំ​ដ៏​ជ្រាលជ្រៅ​ជាច្រើន​ទៀត សម្រាប់​សេចក្តីសុខ​ចម្រើន​ដល់​ជីវិត​រស់នៅ​នាពេល​បច្ចុប្បន្ន​។

​ពេលនេះ​ខ្ញុំ​សូម​មិន​បកស្រាយ​ថា តើ​មាន​ប្រេត​ឬ​យ៉ាងណា ហើយ​ការបោះ​បាយបិណ្ឌ​នៅតាម​ឃឿន​ព្រះវិហារ​នេះ ពិតជា​បាន​ទៅដល់​សត្វ​ប្រេត​ដែលជា​សាច់ញាតិ​ឬ​មិនបាន នោះទេ តែ​ខ្ញុំ​សូម​បង្ហាញ​ពី​គោលបំណង និង​គំនិត​របស់​ដូនតា​យើង​ដែល​បង្កប់​អត្ថន័យ​ក្នុង​ពិធី​នេះ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ជីវិត​ជាក់ស្តែង​ទើប​ប្រសើរ​។

១. នៅពេលដែល​យុវជន យុវនារី ទៅ​វត្ត​បោះ​បាយបិណ្ឌ ដោយ​យល់ថា​បោះ​ឲ្យ​ញាតិសន្តាន​ដែល​ស្លាប់ទៅ គឺជា​ឱកាស​ដ៏​ល្អ សម្រាប់​ព្រះសង្ឃ​បង្ហាត់បង្រៀន​ពួកគេ ឲ្យ​មាន​ស្មារតី ក្នុងការ​ធ្វើបុណ្យ​រក្សាសីល​។ យុវជន​ភាគច្រើន​មិនសូវ​ចូលចិត្ត​ទៅ​វត្ត​ឡើយ ដោយ​យល់ថា ការ​ទៅ​វត្ត​អារាម​គឺជា​តួនាទី​របស់​មនុស្ស​ចាស់ ហេតុដូច្នេះ​ហើយ​បាន​ពួកគេ​មិនសូវ​យល់​ពី​របៀបរបប បែបផែន និង​ទំនៀមទម្លាប់​ក្នុង​វត្ត​។ អ្នកខ្លះ​សូម្បីតែ​និយាយ​ជាមួយ​ព្រះសង្ឃ ក៏​មិនចេះ​និយាយ​ផង កុំថាឡើយ​និយាយ អ្នក​ខ្លះទៀត​សូម្បីតែ មើលមុខ​ព្រះសង្ឃ​ក៏​មិន​ហ៊ាន​ទៅទៀត​។ ដូច្នេះ​ពេល​យុវជន​ទាំង​នោះមក​វត្ត​បោះ​បាយបិណ្ឌ គឺជា​មធ្យោបាយ​មួយ​ដើម្បី​ដាស់​ស្មារតី​របស់​ពួកគេ​ឲ្យ​ស៊ាំ​ក្នុងការ​ទៅ​វត្ត​ធ្វើបុណ្យ រក្សាសីល មិនមែន​រងចាំ​តែ​ពេល​បុណ្យ ទើប​ទៅនោះ​ឡើយ​។​
២. ការ​មក​បោះ​បាយ​បាយបិណ្ឌ ធ្វើ​ឲ្យ​ប្រជាកសិករ ជាពិសេស​ក្រុមយុវជន មានឱកាស​ថ្វាយបង្គុំ​ព្រះ ស្តាប់​ព្រះសង្ឃ​សូត្រធម៌ ដើម្បី​រំ​ឮ​គុណ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ទាំងបី​គឺ បញ្ញា​គុណ ករុណា និង​វិ​ស​សន​គុណ​។ ការថ្វាយ​បង្គំ រំ​ឮ​ក​គុណ​ព្រះ ក៏​ជាការ​សន្សំ​បុណ្យ និង​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា និង​បរិសុទ្ធ​ដែរ​។
៣. អ្វីដែល​សំខាន់បំផុត​នោះ​គឺ ការ​មក​បោះ​បាយបិណ្ឌ អាច​ឱកាស​ដែល​ព្រះសង្ឃ​អាចដឹកនាំ​យុវជន​
៤. ការបោះ​បាយបិណ្ឌ ជា​ឱកាស​នៃ​ការសុំ​សីល ស្តាប់​បរាភវ​សូត្រ និង​ស្តាប់ធម៌​ទេសនា​។​
៥. ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​យុវជន គ្រាន់តែ​យល់ថា ការបោះ​បាយបិណ្ឌ គឺ​ដើម្បី​បញ្ជូន​អាហារ​ទាំងនេះ​ទៅ​ឲ្យ​ពពួក​ញាតិ​របស់ខ្លួន តែ​មិន​យល់​ពី​គំនិត​អប់រំ​របស់​បុព្វបុរស ដែល​បង្កប់​ក្នុង​ពិធី​នេះ​៕


Tag:
 ភ្ជុំបិណ្ឌ​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com