កីឡាជាតិ
ជាតិ
លី​ក​កំពូល​កម្ពុជា​៖ ទ័ព​ប៉ះ​ណាហ្គា​វើ​ល​បន្ទាប់ពី​ថា​យ​ហ្គឹ​រ​ជួប​អាស៊ី​អឺរ៉ុប និង​គីរីវង់​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​
09, Sep 2017 , 11:52 am        
រូបភាព
ដោយ:
​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ជួប​ប្រកួត​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​ក្នុង​សប្តាហ៍​ទី​១៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៩ កញ្ញា​នេះ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​របើក​ទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​អាស៊ី​អឺរ៉ុប ខណៈ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ដូចគ្នា​។



​ក្រោយ​សម្រាក​អស់​រយៈពេល​ជាង​១​ខែ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នឹង​បន្ត​ការប្រកួត​សប្តាហ៍​ទី​១៥​នៅ​សៅរ៍​ថ្ងៃទី​៩ ខែកញ្ញា​នេះ​។ ក្នុងនោះ​ក្រុម​ឈរ​លេខ​រៀង​ទី​២​ទ័ព ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​៤​ណាហ្គា​វើ​ល នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ម៉ោង​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​។ សម្រាប់​ការប្រកួត​ក្នុង​សប្តាហ៍​ទី​១៤​កន្លងទៅ ទ័ព​បាន​ចាញ់​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣-២ ខណៈ​ណាហ្គា​វើ​ល​ស្មើ ១-១ ជាមួយ​បឹងកេត​។ 

​បើ​មើ​លពី​ប្រវត្តិ​ជួបគ្នា​៣​លើក​រវាង​ក្រុម​ទាំងពីរ​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កន្លងមក​ណាហ្គា​វើ​ល​មិនដែល​យកឈ្នះ​ទ័ព​នោះឡើយ​។ សម្រាប់​ការប្រកួត​ជើង​ទី​១​កាលពី​ខែមិថុនា ឆ្នាំ​២០១៧ ក្រុម​ទាំងពីរ​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នៅ​ឆ្នាំ​២០១៦ ក្នុង​ក្របខណ្ឌ​ដដែល​ក្រុម​ទ័ព​បាន​យកឈ្នះ​ណាហ្គា​វើ​ល​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ១-០ ដូចគ្នា​។
 
​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ ខណៈ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ជួប​អាស៊ី​អឺរ៉ុប​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នា​ម៉ោង​៣:៣០​នាទី ក្រុម​គី​រី​សុខ​សែន​ជ័យ​ស្វាគមន៍​ក្រុម​ឈរ​លេខ​រៀង​ទី​៣​ភ្នំពេញ​ក្រោ​ន​នៅ​កីឡដ្ឋាន​គីរីវង់​លើ​ទឹកដី​របស់ខ្លួន​៕


Tag:
 បាល់ទាត់​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com