ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជនគួរធ្វើអ្វីខ្លះ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ?
18, Sep 2017 ,
8:39 am
រូបភាព
×
ដោយ:
ទឹកដី អក្សរ ភាសា ជនជាតិ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈ និងវប្បធម៌ជាដើម សុទ្ធតែបញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិនីមួយៗ។ តើយុវជនគួរធ្វើអ្វីខ្លះ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិកម្ពុជា?
កញ្ញា ហ៊ួ ណៃហ៊ាន មន្ត្រីជាប់កិច្ចសន្យានៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា យល់ឃើញថា ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិកម្ពុជា យុវជនត្រូវស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួនឱ្យច្បាស់ និងត្រូវគាំទ្រ ការពារ និងថែរក្សាអត្តសញ្ញាណជាតិដែលខ្លួនមាន។ មិនត្រឹមតែប៉ុណ្ណោះ យុវជនក៏ត្រូវផ្សព្វផ្សាយអត្តសញ្ញាណជាតិឱ្យមនុស្សជុំវិញខ្លួន និងជាតិសាសន៍ដទៃបានស្គាល់។ នេះជាការបន្ថែមរបស់ កញ្ញា ណៃហ៊ាន ដែលបន្តថា៖«ប្រសិនបើមានលទ្ធភាព យុវជន ត្រូវចូលរួមការងារសង្គមជាតិ ឬអន្តរជាតិនានា ក្នុងចលនាផ្សព្វផ្សាយ និងលើកស្ទួយអត្តសញ្ញាណជាតិ»។
ស្រដៀងគ្នានឹងយុវតីខាងលើដែរ លោក យ៉ាន់ ឧត្តម ប្រធានអតីតនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏បានលើកឡើងស្រដៀងគ្នាដែរ។ សម្រាប់ឧត្តម ក្រៅតែពីការស្វែងយល់ថាអត្តសញ្ញាណជាតិខ្មែរ មានអ្វីខ្លះហើយ យុវជនត្រូវចូលរួមលើកស្ទួយ និងអនុវត្តអត្តសញ្ញាណជាតិដែលមានស្រាប់ ជាមួយនឹងការច្នៃប្រឌិតបន្ថែមដើម្បីឲ្យអត្តសញ្ញាណជាតិរវិវត្តទាន់សម័យកាលផង។
ចំពោះយុវជន ហួ តុលា ស្ថាបនិក The Perspectives of Cambodiaវិញ គ្រាន់តែរៀនឲ្យពូកែ ក៏អាចជួយលើកកម្ពស់អត្តសញ្ញាណកម្ពុជាដែរ។ យុវជនរូបនេះ ពន្យល់បន្ថែមដូច្នេះ៖«ជាក់ស្តែងយុវជនគោរពច្បាប់ចរាចរណ៍ ឬនិស្សិតខ្មែរ រៀនពូកែនៅឯបរទេស បានធ្វើឲ្យបរទេសឃើញថា ខ្មែរគឺខ្លាំង ខ្មែរគឺពូកែ។ នេះគ្រាន់តែរៀនពូកែ ចុះទម្រាំតែយុវជនផ្សព្វផ្សាយវប្បធម៌ខ្មែរ ផលិតផលខ្មែរ និងប្រាសាទខ្មែរ តើយុវជនបានជួយលើកកម្ពស់ប៉ុណ្ណា?»។
លោក ហួ តុលា ក៏លើកទឹកចិត្តឲ្យយុវជនផ្សព្វផ្សាយពីភាពជោគជ័យ និងចំណុចវិជ្ជមានរបស់ប្រទេស ឲ្យច្រើនជាងផ្សព្វផ្សាយពីចំណុចអវិជ្ជមាន ដែលលោក ហួ តុលា យល់ថាមិនបានចំណេញដល់កម្ពុជាឡើយ។
សម្រាប់កញ្ញា ហ៊ួ ណៃហ៊ាន អត្តសញ្ញាណជាតិនឹងប្រឈមការបាត់បង់ ប្រសិនបើយុវជនមិនស្គាល់អត្តសញ្ញជាតិខ្លួនឯង និងនិយមសម្ភារ និងវប្បធម៌បរទេស។ មន្ត្រីជាប់កិច្ចសន្យារូបនេះ បញ្ជាក់ដូច្នេះថា៖« ការណ៍ដែលយុវជនមិនស្គាល់អត្តសញ្ញាណជាតិខ្លួនឯង និងទទួលយកវប្បធម៌ជាតិសាសន៍ដទៃហួសហេតុពេក អាចធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ ហើយការប្រព្រឹត្តបទល្មើស អំពើពាលាអាវាសែ ក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមទៀតផង»។
ជារួមដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ យុវជនខ្មែរ ត្រូវស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួនឱ្យច្បាស់។ ម្យ៉ាងទៀត យុវជនត្រូវគាំទ្រ ការពារ ថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណដែលជាតិខ្លួនមានឱ្យមនុស្សជុំវិញខ្លួន និងជាតិសាសន៍ដទៃ។ ក្រៅពីនេះ យុវជនត្រូវចេះច្នៃប្រឌិតបន្ថែមទៀត ដើម្បីឲ្យអត្តសញ្ញាណជាតិវិវត្តឲ្យទាន់សម័យកាល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
យុវជន
អត្តសញ្ញាណជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម