កីឡាជាតិ
ជាតិ
លី​ក​កំពូល​៖ ណាហ្គា​វើ​ល​យកឈ្នះ​ទ័ព ៣-០ ជា​លើកដំបូង​ដើម្បី​ឡើងឈរ​លេខ​រៀង​ទី​២
10, Sep 2017 , 3:13 pm        
រូបភាព
ដោយ:
​ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ៣-០ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ល្ងាច​ថ្ងៃទី​៩ កញ្ញា ដើម្បី​ឡើងឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ប្រចាំ​សប្តាហ៍​ទី​១៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។ ជាមួយគ្នានេះ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​របា​ន​លត់​អាស៊ី​អឺរ៉ុប ៤-០ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​ភ្នំពេញ​ក្រោ​ន​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ​ឈរ​បាត​តារាង​គីរីវង់​សុខ​សែន​ជ័យ​។



​ក្រុម​ណាហ្គា​វើ​ល​បាន​ឡើងឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ ៣-០ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ល្ងាច​ថ្ងៃទី​៩ ខែកញ្ញា​។ ការបរាជ័យ​ជា​លើកដំបូង​ក្រោម​ស្នាដៃ​ណាហ្គា​វើ​ល​នាំ​ឲ្យ​ទ័ព​ដែល​ឈរ​លេខ​រៀង​ទី​២​បាន​ធ្លាក់​មកឈរ​លេខ​រៀង​ទី​៤​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​នេះ​។

​បើ​មើ​លពី​ប្រវត្តិ​ជួបគ្នា​៣​លើក​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កន្លងមក​ណាហ្គា​វើ​ល​មិនដែល​យកឈ្នះ​ទ័ព​នោះឡើយ ពោលគឺ​បាន​ត្រឹម​ស្មើ ឬ​ចាញ់​ប៉ុណ្ណោះ​។ ជាក់ស្តែង​កាល​ជួបគ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ការប្រកួត​ជើង​ទី​១​ណាហ្គា​វើ​ល​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ទ័ព ខណៈ​ការជួបគ្នា​ពីរ​ជើង​នៅ​ឆ្នាំ​២០១៦ ណាហ្គា​វើ​ល​បាន​ចាញ់​ទ័ព​ក្នុង​លទ្ធ​ផង ១-០ ទាំងពីរ​ជើង​។

​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​របា​ន​លត់​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៤-០ ដើម្បី​ឡើងមក​ឈរ​លេខ​៥​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៥ ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ឈរ​បាត​តារាង​គីរីវង់​សុខ​សែន​ជ័យ​នៅ​កីឡដ្ឋាន​គីរីវង់​។​

​កាលវិភាគ​ប្រកួត​ប្រចាំ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧
- ម៉ោង​១៥:៣០​នាទី​៖ វេ​ស្ទើ​ន​ភ្នំពេញ ជួប បឹងកេត នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​
- ម៉ោង​១៨:០០​នាទី​៖ ស៊ីម៉ាក់ ជួប ប៉ូលិស នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
- ម៉ោង​១៨:០០​នាទី​៖ ព្រះខ័ន​រាជ​ស្វាយរៀង ជួប អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​៕ 
 

Tag:
 បាល់ទាត់​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com