កីឡាជាតិ
ជាតិ
AFF U18៖ កម្ពុជា​ចាញ់​ម៉ាឡេស៊ី ២-០
10, Sep 2017 , 6:07 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​បាន​ប្រកួត​ចាញ់ U18 ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-០ នា​វគ្គ​ជម្រុះ​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF  U18 Championship 2017 នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា នេះ​នា​កីឡដ្ឋាន Thuwuna Stadium​។​



​ក្រោយ​ចាញ់​សិង្ហ​បុរី ៥-៣ នា​ជំនួប​ទី​១ ហើយ​បន្ត​ស្មើ ១-១ ជាមួយ​ក្រុមទី​ម័​រ​ខាងកើត​ក្នុងជំនួប​ទី​២ និង​ចាញ់​ថៃ ១-០ នា​ជំនួប​លើក​ទី​៣​រួចមក ក្រុម U18 កម្ពុជា​បាន​បន្ត​ចាញ់​ម៉ាឡេស៊ី ២-០ ក្នុងជំនួប​លើក​ទី​៤​របស់ខ្លួន​នា​រសៀល​ថ្ងៃទី​១០ ខែកញ្ញា​នេះ​នៅ​កីឡដ្ឋាន  Thuwuna  Stadium​។​

​ការបរាជ័យ​ជា​បន្តបន្ទាប់​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឱកាស​ឡើង​ទី​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF U18 Championship 2017​។ នៅ​ថ្ងៃទី​១២ ខែកញ្ញា ខាង​មុន U18 កម្ពុជា​ត្រូវ​ជួប​ប្រកួត​ចុងក្រោយ​ជាមួយ​ឡាវ នា​វេលា​ម៉ោង​៣​ៈ​៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន Aung San Stadium៕​

© រក្សាសិទ្ធិដោយ thmeythmey.com