ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ទៅចូលរួមតាំងពិព័រណ៌ចិន-អាស៊ាន
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ កញ្ញានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅចូលរួមពិធីតាំងពិព័រណ៌ចិន-អាស៊ាន លើកទី១៤ នៅប្រទេសចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់១៣ កញ្ញា។
ក្នុងពិធីតាំងពីព័រណ៌នោះ សម្ដេច ហ៊ុន សែន ក៏នឹងថ្លែងសន្ទរកថា ដោយផ្ដោតលើការជំរុញពាណិជ្ជកម្មរវាងអាស៊ាន និងចិន ឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និងទេសចរចិនមកកាន់តំបន់អាស៊ានផងដែរ។
ការតាំងពិព័រណ៌ចិន-អាស៊ាន លើកទី១៤ នេះរំពឹងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសជាសមាជិកអាស៊ាន និងចិនថែមទៀត ដែលនឹងឈានទៅសម្រេចបាននូវផែនការបង្កើនពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ឲ្យដល់ទំហំ១ទ្រីលានដុល្លារអាមេរិក ពីចិនមកកាន់តំបន់អាស៊ាន និងទំហំ១៥០ពាន់លានដុល្លារ ពីតំបន់អាស៊ានទៅប្រទេសចិន នៅឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com