កីឡាជាតិ
ជាតិ
បាក់​ឌុប​៖ សូ​ដា​វីដ ជាប់​និទ្ទេស D ឯ បារាំង​ធ្លាក់ តែ​មិន​បាក់​ទឹកចិត្ត​ដោយ​ប្រឹង​តស៊ូ​បន្ថែមទៀត​
11, Sep 2017 , 12:08 pm        
រូបភាព
សូដាវីដ (ឆ្វេង) និង​បារាំង ដែល​ជាកីឡាករឈុតស៊ីហ្គេម​របស់​កម្ពុជា
សូដាវីដ (ឆ្វេង) និង​បារាំង ដែល​ជាកីឡាករឈុតស៊ីហ្គេម​របស់​កម្ពុជា
ដោយ:
​ខ្សែបម្រើ​ភ្នំពេញ​ក្រោ​ន អ៊ិន សូ​ដា​វីដ ទទួលបាន​និទ្ទេស D លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​នា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ដែល​បាន​បិទ​ផ្សាយ​លទ្ធផល​កាលពី​ថ្ងៃទី​១០ ខែកញ្ញា​។ ទន្ទឹមនឹង អ៊ិន សូ​ដា​វីដ អបអរ​ជាមួយ​ជ័យលាភី​របស់ខ្លួន កីឡាករ សឿត បារាំង បាន​រង​ការខកចិត្ត​ក្រោយ​ទទួលបាន​និទ្ទេស F (​ធ្លាក់​)​ដែលជា​លទ្ធផល​ខុសពី​ក្តី​រំពឹង​របស់ខ្លួន​។



​បេក្ខជន អ៊ិន សូ​ដា​វីដ កីឡាករ​បាល់ទាត់​រប​ស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ធ្វើបាន​យ៉ាង​ល្អ​នា​ការប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ដោយ​កីឡាករ​រូបនេះ​ទទួលបាន​និទ្ទេស D លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ ក្រោយ​ទទួលបាន​លំដាប់​ពិន្ទុសរុប​៨៥,៨៨៥​ពិន្ទុ​។ នា​ការប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ជម្ពូ​វ័ន អ៊ិន សូ​ដា​វីដ ទទួលបាន​និទ្ទេស C លើ​មុខវិជ្ជា​ខ្មែរ និង​គីមីវិទ្យា ខណៈ​គណិតវិទ្យា ប្រវត្តិវិទ្យា និង​ភាសាបរទេស​បាន​និទ្ទេស D ឯ​ជីវៈវិទ្យា​បាន E និង​រូបវិទ្យា​បាន F​។

«​សម្រាប់​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ ខ្ញុំ​គិតថា​ខ្លួនឯង​អាចធ្វើ​បាន ប៉ុន្តែ​អ្វីដែល​បាន​ប្រែ​ខុស​អស់ ខ្ញុំ​ពិតជា​ស្តាយ​ខ្លាំងណាស់​»​។ នេះ​ការបង្ហាញ​អារម្មណ៍​សោកស្តាយ​របស់​កីឡាករ សឿត បារាំង ក្រោយ​រូបគេ​បាន​ធ្លា​ក់នា​ការប្រឡង​សញ្ញាបត្រ​ធ​ម្យ​មសិ​ក្សា​ទុតិយភូមិ​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​។

​ទោះបី​ទទួលបាន​លទ្ធផល​មិនល្អ​សម្រាប់​ការប្រឡង​លើកដំបូង​របស់ខ្លួន​ក៏ដោយ តែ​កីឡាករ សឿត បារាំង បាន​បញ្ជាក់ថា រូបគេ​មិន​បោះបង់​ការតស៊ូ និង​បាក់​ទឹកចិត្ត​នោះឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កីឡាករ​រូបនេះ បានចាត់ទុក​ការបរាជ័យ​លើក​នេះ​ជា​មេរៀន​ថ្មី​សម្រាប់​ជីវិត​របស់គេ​ទៀតផង​។ «​បរាជ័យ​ថ្ងៃនេះ​ជា​មេរៀន​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បានដឹងថា​អ្វីដែល​ហៅថា​ជីវិត​នៃ​ការតស៊ូ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាករ សឿត បារាំង​។

​គួរ​បញ្ជាក់ថា ខ្សែបម្រើ អ៊ិន សូ​ដា​វីដ និង​ខ្សែការពារ សឿត បារាំង នៃ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​បាន​បោះបង់​បេសកកម្ម​របស់ខ្លួន​ប្រមាណ​ជា​៣​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​កាលពី​អំឡុង​ខែសីហា ដើម្បី​មក​ចូលរួម​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ឆ្នាំនេះ​៕  

Tag:
 បាល់ទាត់​
  បាក់​ឌុប​
  អ៊ិន សូ​ដា​វីដ​
  សឿត បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com