កីឡាអន្តរជាតិ
អន្តរជាតិ
Nadal លើកពាន US Open ក្រោយផ្តួលកីឡាករអាហ្វ្រិកខាងត្បូងនៅញូវយ៉ក
× Rafael Nadal បានផ្តួលកីឡាករ Kevin Anderson ដើម្បីលើកពាន US Open ជាលើកទី៣នាការប្រកួតវាយកូនបាល់វគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោក បានយកឈ្នះកីឡាកររបស់អាហ្វ្រិកខាងត្បូង Kevin Anderson ៣សិតជាប់គ្នាក្នុងលទ្ធផល ៦-៣ ៦-៣ និង៦-៤ នៅលើទីលាន Flushing Meadows នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញានេះ [ម៉ោងនៅកម្ពុជា]។
កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ៣១ឆ្នាំរូបនេះ បានោឈ្នះពានរង្វាន់ Grand Slam ចំនួន ២ហើយក្នុងឆ្នាំនេះ បន្ទាប់ពីឈ្នះពាន French Open កាលពីខែមិថុនា មុនលើកពាន US Open នេះ។ សរុបទាំងជ័យជម្នះលើកនេះទៀត Nadal បានលើកពាន Grand Slam នេះចំនួន ១៦លើកក្នុងអាជីពរបស់គេ តាមពីក្រោយអ្នកវាយកូនបាល់សញ្ជាតិស្វីស Roger Federer ដែលឈ្នះ ១៩ដង។
ក្រោយឈ្នះនេះ Nadal បាននិយាយថា៖«វាពិតជារឿងមិនគួរឲ្យជឿដែលបានកើតឡើងនៅឆ្នាំនេះ។ បន្ទាប់ពីរញាំញីដោយសាររបួសរយៈពេល ២ឆ្នាំកន្លងមក គួបផ្សំនិងលេងមិនបានល្អផងនោះ ឥឡូវនេះចាប់តាំងពីផ្តើមរដូវកាលថ្មីមកខ្ញុំពិតជាមានអារម្មណ៍ថាខ្លាំង និងរំភើបចិត្តណាស់»៕
Tag:
វាយកូនបាល់
Rafael Nadal
US Open
Grand Slam
© រក្សាសិទ្ធិដោយ thmeythmey.com