ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រទាល​កន្ទុយក្រពើ​អាច​ព្យាបាល​ជំងឺ​ស្រែង​បាន​
29, May 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រទាល​កន្ទុយក្រពើ​អាច​ប្រើ​ជា​ថ្នាំលាប​លើ​ស្បែក​សម្រាប់​ការព្យាបាល​លើ​អាកា​រៈរ​លាក ឬ​ស្បែក​ដែលមាន​ការខូចខាត​ដោយសារ​កត្តា​បរិ​ដ្ឋា​ន​ជុំវិញខ្លួន​។ ជាតិ​រំអិល​នៅ​ខាងក្នុង​រុក្ខជាតិ​មួយ​នេះ​នឹង​ផ្តល់នូវ​ការបំបាត់​ឈឺចាប់​ដោយសារ​រលាក និង​អាច​ថែរក្សា​មុខរបួស​បាន​យ៉ាង​ល្អ ដោយសារតែ​វា​មាន​មុខងារ​រក្សា​របួស និង​សម្លាប់​បាក់តេរី​។ ហេតុដូច្នេះ​ហើយ​ទើ​អ្នកស្រាវជ្រាវ​រកឃើញ​ទៀតថា វា​អាច​ព្យាបាល​ជំងឺ​ស្រែក​រ៉ាំរ៉ៃ​លើ​ស្បែ​កបាន​។​



​ប្រទាល​កន្ទុយក្រពើ​ប្រហែលជា​អាច​ប្រើ​ជាការ​ព្យាបាល​បែប​បំប៉ន​សម្រាប់​ជំងឺ​ស្រែង​បាន ហើយក៏​មិនមាន​ផល​រំខាន​អ្វី​ទាំងអស់​។ ដើម្បី​ប្រើ​ប្រទាល​កន្ទុយក្រពើ​ព្យាបាល​ជំងឺ​ស្រែង អ្នក​ត្រូវ​លាប​ជែ​ល​របស់​ប្រទាល​កន្ទុយក្រពើ​នេះ​នៅលើ​កន្លែង​ដែលមាន​ស្នាម​របកៗ​ស្រែង​នេះ​។ សម្រាប់​អ្នកខ្លះ ការព្យាបាល​នេះ​អាច​នឹងធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​នេះ​ធូរស្រាល​ជាង​មុន​ដែរ​។ ការប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ជា​ជែ​ល​រំអិល​ស្បែក​អាច​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក និង​បំបាត់​អា​ការៈដែល​កំពុងតែ​រឹង​ធ្ងន់ធ្ងរ​បាន​។​

​បើ​យោងទៅតាម Mayo Clinic បាន​ឲ្យ​ដឹងថា ដើម្បី​ឲ្យ​ការព្យាបាល​នេះ​មាន​ប្រសិទ្ធភាព អ្នក​ត្រូវ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​នេះ​លើ​ស្បែក​បី​ដង​ក្នុង​មួយថ្ងៃ​រយៈពេល ៥​ថ្ងៃ​ជាប់ ហើយក៏​អាច​បន្ត​រហូតដល់ ៤​សប្តាហ៍​ផងដែរ​។ ក្រោយមក ចាំ​សម្រាក​ពី​ការព្យាបាល​នេះ​សិន​។ ពេលខ្លះ​ការប្រើ​ជែ​ល​នេះ​លាប​ស្បែក​យូរពេក អាច​បណ្តាល​ឲ្យ​ឡើង​ក្រហម ឬ​មិន​ស្រួល​លើ​ស្បែក​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com