អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ ៥០​ភាគរយ រយៈពេល ៤ ឆ្នាំ​និង​ផ្តល់​កន្លែង​ស្នាក់នៅ ដោយ​ឥតគិតថ្លៃ​ចូលរៀន​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧
25, Sep 2017 , 9:10 am        
រូបភាព
ដោយ:
​ភ្នំពេញៈ សាកលវិទ្យាល័យ​បញ្ញា​ជាតិ ជា​សាកលវិទ្យាល័យ​ឯកជន​លំដាប់​ទីមួយ​ក្នុងប្រទេស​កម្ពុជា ដែលមាន​សម្ភារ​រូ​ប​វ័​ន្ត​ទំនើប និង​សម្បូរបែប សម្រាប់​សម្រួល​ដល់​ការសិក្សា​របស់​ប្អូនៗ​និស្សិត និង​ជា​សាកល​-​វិទ្យាល័យ​ដែលមាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ដោយ​ផ្តោតទៅលើ គុណភាព​អប់រំ សមត្ថភាព បញ្ញា គុណធម៌ និង​វិន័យ​។

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ សាកលវិទ្យាល័យ​បញ្ញា​ជាតិ សម្រេច​ជួយ​សម្រួល​ដល់​ឪពុកម្តាយ និង​អាណាព្យាបាល​ប្អូនៗ​លើ​ថ្លៃ​សិក្សា និង​ការ​ស្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​សាកលវិទ្យាល័យ​ផ្តល់​អាហារូបករណ៍ ៥០​ភាគរយ (២០០​ដុល្លារ​លើ​ថ្លៃ​សិក្សា​៤០០​ដុល្លារ​ក្នុង​មួយឆ្នាំ​) រយៈពេល ៤​ឆ្នាំ​ពេញ សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ឬ​រយៈពេល ២​ឆ្នាំ​ពេញ សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង ព្រមទាំង​បានរៀបចំ​កន្លែង​ស្នាក់នៅ សម្រាប់​ប្អូនៗ​ដែល​បាន​ចុះឈ្មោះ​ចូលរៀន នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ ដោយ​ឥតគិតថ្លៃ​ទៀតផង​។​



​កុំ​ឲ្យ​ឱកាសល្អ​នេះ​កន្លងទៅ ប្រ​ញាប់​រួសរា​ន់​មក​ទំនាក់ទំនង​ព័ត៌មាន ដើម្បី​ទទួលយក​អាហារូបករណ៍ និង​កន្លែង​ស្នាក់នៅ​ឥតគិតថ្លៃ​ដ៏​កម្រ​នេះ ចូលរៀន​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ​។ សាកលវិទ្យាល័យ​បញ្ញា​ជាតិ ផ្តល់ជូន​ប្អូនៗ​និស្សិត​ជាច្រើន​ទៀត​ដូចជា សាស្ត្រាចារ្យ​ដែលមាន​ចំណេះដឹង និង​បទពិសោធន៍​ការងារ​ខ្ពស់ កម្មវិធីសិក្សា​ជា​លក្ខណៈ​អន្តរជាតិ សៀវភៅ​សិក្សា​ទំនើប​ដូច​សិក្សា​នៅ​បរទេស បន្ទប់​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ កាមេរ៉ា LCD Projector ត្រជាក់​ភ្នែក បណ្ណាល័យ​ធំ​ទូលាយ សៀវភៅ​សម្បូរបែប កន្លែង​អាន​មាន​ផាសុកភាព​…​។



​ទន្ទឹមនឹង​នេះដែរ សាកលវិទ្យាល័យ​បញ្ញា​ជាតិ បានរៀបចំ​ដំណើរ​កម្សាន្តប្រចាំឆ្នាំ កម្មវិធី​ទស្សនកិច្ច​សម្រាប់​ប្អូនៗ​និស្សិត​ នៅតាម​រមណីយដ្ឋាន ក្រុមហ៊ុន ឧស្សាហកម្ម រោងចក្រ​ផលិត​ផលិតផល​ផ្សេងៗ សណ្ឋាគារ សារមន្ទីរ ព្រះបរមរាជវាំង ដើម្បី​ឲ្យ​ប្អូនៗ​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ ការអនុវត្ត​ជាក់ស្តែង បទពិសោធន៍​ការងារ និង​ស្វែងយល់​ពី​ទ្រឹស្តី​ដែល​បាន​សិក្សា​នៅក្នុង​ថ្នាក់រៀន​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត។ លើសពីនេះ​ទៀត​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ បាន​បំប៉នបន្ថែម​ជូន​ប្អូនៗ​ នូវ​ការបណ្តុះបណ្តាល​ភាសា​អង់គ្លេស និង​ការប្រើប្រាស់​កុំព្យូទ័រ ដោយ​ឥតគិតថ្លៃ​ទៀតផង​។



​បុគ្គលិក សាស្ត្រាចារ្យ រួសរាយ​រាក់ទាក់ សកម្ម​ភាពរួស​រវើក វិន័យ សណ្តាប់ធ្នាប់ និង​មាន​ឯកសណ្ឋាន​ស្រស់ស្អាត​។ សូម​ទំនាក់​ទំនាក់​អាសយដ្ឋាន​អគារ​លេខ ១៣-២០ និង​២៤ ផ្លូវ ២៥៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ទល់មុខ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ឬ​ផ្សារ​ឃ្លាំង​រំសេវ ឬ​ផ្សារ​ដើម​គរ​) ទូរស័ព្ទ​លេខ​លេខ ០៦៩៥៥៥៥ ៨២ ឬ ០៩២ ៧៧៧៧០៨ ,០២៣ ៤៥ ៨៨ ៨០៨ ,០១០ ៨៧៥ ៦៩៦ ,០៩៣ ៤៩៩ ២៧០ ៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com