ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រោយបាយ រឿងទាំង៦នេះ បើធ្វើ អាចយកជីវិតអ្នកយ៉ាងលឿន
× ក្រោយពេលដែលអ្នកញ៉ាំបាយរួច អ្នកមិនគួរធ្វើរឿងទាំង៦ខាងក្រោមនេះទេ ព្រោះវាអាចយកជីវិតអ្នកបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរជក់បារីភ្លាមក្រោយបាយនោះទេ ព្រោះវាអាចផ្តល់ផលប៉ះពាល់ច្រើនជាងពេលជក់ធម្មតា។ ជាពិសេស គឺប៉ះពាល់ដល់ថ្លើម ខួរក្បាល និងបេះដូងតែម្តង។
2. អ្នកក៏មិនគួរញ៉ាំតែភ្លាមដែរ ព្រោះវាអាចធ្វើឲ្យក្រពះដំណើរការមិនធម្មតា។
3. អ្នកក៏មិនគួរងូតទឹកភ្លាមដែរ ព្រោះវាអាចធ្វើឲ្យឈាមដើរលឿនខុសពីធម្មតា ថែមទាំងធ្វើឲ្យក្រពះមិនអាចរំលាយអាហារបានល្អទៀតផង។
4. ក្រោយបាយចំនួន២០នាទី ទើបអ្នកអាចគេងបាន។ បើអ្នកគេងភ្លាម អ្នកនឹងអាចប្រឈមមុខនឹងជំងឺផ្សេងៗបាន។
5. នៅពេលដែលអ្នកតែងតែញ៉ាំផ្លែឈើក្រោយបាយភ្លាម វានឹងធ្វើឲ្យប្រពន្ធ័រំលាយអាហាររបស់អ្នកដើរខុសពីធម្មតា។ ដូចនេះ អ្នកគួរតែកែទម្លាប់នេះចោល។
6. អ្នកក៏មិនគួរដើរហាត់ប្រាណភ្លាមដែរ ព្រោះវាអាចបង្អាក់មិនឲ្យរាងកាយអ្នកស្រូបយកសារធាតុចិញ្ចឹមទាំងឡាយ។ អ្នកអាចហាត់ក្រោយ៣០នាទីបាន៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com