ការប្រកួតរវាង Arsenal និង FC Cologne ក្នុងវគ្គចែកពូល UEFA Europa League ត្រូវបានពន្យាពេលមួយម៉ោងមុនចាប់ផ្តើមការប្រកួត ដោយសារមានអ្នកគាំទ្រសម្រុកចូលទស្សនាច្រើនលើសចំណុះ។
BBC បានចុះផ្សាយថា អ្នកគាំទ្រក្រុមមកពីអាល្លឺម៉ង់ Cologne ប្រហែល២ម៉ឺននាក់បានមកដល់មុខកីឡដ្ឋាន Emirates Stadium របស់ក្រុមកាំភ្លើងធំ Arsenal ខណៈអ្នកមានសំបុត្រចូលទស្សនាត្រឹមតែ ២៩០០នាក់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មិនមានបញ្ហាធ្ងន់ធ្ងរណាមួយកើតឡើងនោះទេ នៅអំឡុងការប្រកួតដែល Arsenal ទទួលជ័យជម្នះលើក្រុម Cologne ៣-១ នាការប្រកួតដំបូងវគ្គសន្សំពិន្ទុពូល H នេះ៕
លទ្ធផលនៃការប្រកួតផ្សេងទៀតក្នុងពានរង្វាន់ Europa League៖
ពូល A
Slavia Prague ១-០ Maccabi Tel-Aviv
Villarreal ៣- ១ FC Astana
ពូល B
Dynamo Kiev ៣-១ Skenderbeu
Young Boys ១-១ Partizan Belgrade
ពូល C
Istanbul Basaksehir ០-០ Ludogorets Razgrad
1899 Hoffenheim ១-២ Sporting Braga
ពូល D
Austria Vienna ១-៥ AC Milan
HNK Rijeka ១-២ AEK Athens
ពូល E
Apollon Limassol ១-១ Lyon
Atalanta ៣-០ Everton
ពូល F
FC Copenhagen ០-០ Lokomotiv Moscow
Zlín ០-០ Sheriff Tiraspol