ជាតិ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ​៖ លោក ថោង ខុន ព្រមាន​ចាត់ការ លើ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ដែល​ដំឡើងថ្លៃ​សេវា​
16, Sep 2017 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុក​ក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុក​ក្រសួងទេសចរណ៍
ដោយ:
​ក្រសួងទេសចរណ៍​បានចេញ​សារាចរ​ណែនាំ ដល់​មន្ទីរ​ទេសចរណ​រ៍​រាជធានី​-​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ អំពី​ការពង្រីក​គុណភាព​ផលិតភាព និង​សេវាកម្ម​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៩​ដល់​ថ្ងៃទី​២១ ខែកញ្ញា​នេះ​។ ក្រសួងទេសចរណ៍ ក៏បាន​គូសបញ្ជាក់ ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ កំណត់​តម្លៃ​សេវា និង​ផលិតផល​របស់ខ្លួន និង​ប្រាប់​ឲ្យ​ភ្ញៀវ​បានដឹង​។ ក្រសួង ក៏​ហាម​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ដំឡើងថ្លៃ​សេវាកម្ម ឬ​ផលិតផល​របស់ខ្លួន​ដែរ ក្នុងករណី​មិន​អនុវត្តតាម​តារាង​តម្លៃ​ន​ដែល​កំណត់ និង​បិទ​ផ្សាយ ម្ចាស់​អាជីវកម្ម ឬ​សេវាកម្ម នឹង​ទទួលខុសត្រូវ​មុខ​ច្បាប់​។​



​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្រសួងទេសចរណ៍ បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ កំណត់ និង​បិទ​ផ្សាយ​តម្លៃ​សេវា និង​ផលិតផល​របស់ខ្លួន​ឲ្យ​ភ្ញៀវ​បានដឹង និង​មិន​ត្រូវយក​ថ្លៃ​លើស​តម្លៃ​ដែល​កំណត់​ឡើយ​។  ក្នុងករណី​មិន​អនុវត្តតាម​តារាង​តម្លៃ​ន​ដែល​កំណត់ និង​បិទ​ផ្សាយ ម្ចាស់​អាជីវកម្ម ឬ​សេវាកម្ម នឹង​ទទួលខុសត្រូវ​មុខ​ច្បាប់​។ នេះ​បើ​យោងតាម សារាចរ​ណែនាំ ដែល​ចុះហត្ថលេខា​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១១ ខែកញ្ញា ដែល​សរសេរ​បញ្ជាក់​ដូច្នេះ​៖«​ករណី​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ មិន​អនុវត្តតាម​តារាង​តម្លៃ​ដែល​បានកំណត់ និង​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ឬ​សេវាកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»​។​

​ក្រៅពីនេះ ក្រសួង ក៏បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​ទាំងអស់​ត្រូវ​រៀបចំ​ទី​ចំណត​ជូន​ភ្ញៀវទេសចរ​ឲ្យ​បានល្អ​ប្រសើរ នៅតាម​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា ព្រមទាំង​សហការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ធានា​ពី​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​។​

​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត ក៏ត្រូវ​សហការ​ជាមួយ​មន្ទីរ និង​ផ្នែក​ពាក់ព័ន្ធ​នានា ក្នុងការ​អប់រំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ពិសេស​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍ ពី​បរិស្ថាន ភាព​ស្អាត អនាម័យ និង​សុវត្ថិភាព ដោយ​កុំ​ចោល​សំរាម និង​កាកសំណល់​ផ្សេងៗ​។ ម្យ៉ាងទៀត ត្រូវ​ធានា​ភាព​ស្អា​តនៃ​អនាម័យ​បង្គន់​សាធារណៈ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​រមណីយដ្ឋាន​ទេសចរណ៍ ការ​ស្លៀកពាក់​ឯកសណ្ឋាន​សមរ​ម្យ​របស់​បុគ្គលិក​បម្រើ​ការងារ និង​ផ្ដល់​បដិសណ្ឋារកិច្ច​ល្អ ចំពោះ​ភ្ញៀវទេសចរ​។ ជាមួយគ្នានេះដែរ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ក៏ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ វិទ្យុ និង​ទូរទស្សន៍​ជាដើម ដើម្បី​ផ្សាយ​ស្ប៉ត​អប់រំ​ទេសចរណ៍ និង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ឲ្យ​កាន់តែ​ទូលាយ​ផងដែរ​៕


Tag:
 ថោង ខុន​
  ទេសចរណ៍​
  ​ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com