ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​សុខភាព​៖ ស្ត្រី​តែង​ស្រមើស្រមៃ​លើ​ការ​រួមភេទ​បែបនេះ​សោះ គ្រាន់តែ​មិន​ប្រាប់​ឲ្យ​គេ​ដឹង​
23, Sep 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ស្រមើ​ស្រមើ​របស់​មនុស្ស​ស្រី​ភាគច្រើន​តែងតែ​លាក់​ទុកជា​រឿង​អាថ៌កំបាំង​របស់គេ ប៉ុន្តែ​ឥឡូវ ខ្ញុំ​សូម​បើក​កកាយ​បន្តិច​ទៅ​ចុះ​។ យ៉ាងណាមិញ ពួកគេ​ច្រើនតែ​គិត និង​ស្រមៃ​ច្រើន​ទាក់ទង​រឿង​ផ្លូវភេទ​បែប​បើកចំហរ​។ ប៉ុន្តែ​ដោយសារតែ​ទាក់ទង​នឹង​ទំនៀមទម្លាប់ ដូច្នេះ​វា​បានក្លាយ​ទៅជា​រឿង​មួយ​អៀនខ្មាស និង​មិន​ចង់​និយាយ​ទៅវិញ​។ តើ​ការ​ស្រមៃ​ទាំងនោះ​អ្វី​ខ្លះទៅ​? ដូច្នេះ​អ្នកនឹង​មាន​ភាព​ភ្ញាក់ផ្អើល​នៅពេល​ដឹង​អំពី​រឿងនេះ​។​

​តែងតែ​ចង់​ធ្វើការ​គ្រប់គ្រង​លើ​សកម្មភាព​រួមភេទ​ទាំងមូល​
​សម្រាប់​មនុស្ស​ស្រី ការដែល​ស្ថិតក្នុង​សភាព​គ្រប់គ្រង​លើ​សកម្មភាព​រួមភេទ​បាន​ទាំងមូល​​ គឺ​វា​នឹងធ្វើ​ឲ្យ​នាង​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​ខ្ពស់​ណាស់​។ ប៉ុន្តែ​រឿងនេះ​ភាគច្រើន​បែរជា​មិនអាច​កើតឡើង​ទៅតាម​ការចង់​បាន​នៅក្នុង​ជីវិត​ពិតប្រាកដ​ទៅវិញ​។​

​រួមភេទ​ជាមួយ​មនុស្ស​ចម្លែក​
​ការរួម​ភេទ​ជាម​យ​យម​នុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គឺជា​រឿង​មួយ​បញ្ជាក់​អំពី​ភាពក្លាហាន និង​រំភើប​ខ្លាំង​សម្រាប់​មនុស្ស​ស្រី​។ ប៉ុន្តែ​វា​គ្រាន់តែ​ជាការ​ស្រមៃ​ប៉ុណ្ណោះ ហើយក៏​មិនអាច​ធ្វើបាន​ក្នុង​ជីវិត​ពិត​ដែរ ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​កាមរោគ​តែម្តង​។​

​ប្រើការ​រួមភេទ​ដើម្បី​ប្តូរ​ជា​លុយ​មកវិញ​

​ខណៈពេលដែល​បុរស​ភាគច្រើន​តែងតែ​ផ្តល់​ជា​លុយ​ទៅ​ស្ត្រី​វិញ​សម្រាប់​ការរួម​ភេទ​ម្តងៗ នោះ​តែ បើ​យោងទៅតាម​ការសិក្សា ស្ត្រី​ដែល​ទទួល​បានការ​តប​ស្នង​ជា​លុយ​បែបនេះ​វិញ គឺអាច​ផ្តល់នូវ​ភាព​ស្រើបស្រាល​បន្ថែម​ដល់​ពួកគេ​ក្នុងពេល​រួមភេទ​ច្រើនជាង​ធម្មតា​ទៅវិញ​។ ណាមួយ​រឿងនេះ​ក៏​ច្រើនតែ​ស្ថិតក្នុង​ក្តី​ស្រមៃ​របស់​ស្ត្រី​ភាគច្រើន​ផងដែរ ប៉ុន្តែ​វា​តែងតែ​កើត​ឡើងលើ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ប៉ុណ្ណោះ​។​

​រួមភេទ​ជាមួយ​អ្នក​ដែល​មិនគួរ​រួមភេទ​ជាមួយ​
​ខណៈពេលដែល​ស្ត្រី​ភាគច្រើន​គឺ​ត្រូវមាន​គោលការណ៍​មួយ​កុំ​ប៉ះពាល់​ដល់​សង្សារ​របស់​មិត្តភក្តិ​ខ្លួន​ក្នុង​ជីវិត​ពិតប្រាកដ​នោះ ប៉ុន្តែ​ការស្រមើស្រមៃ​របស់គេ​ទៅលើ​ការ​រួមភេទ​ជាមួយ​មិត្តភក្តិ​ខ្លួន​គឺជា​រឿង​កើតមាន​ជា​ញឹកញាប់ ហើយក៏​មិនអាច​ហាមប្រាម​បានដែរ​។ ក្នុងនោះដែរ​មាន​ករណីបែបនេះ​រហូត​ដល់ ៦៥​ភាគរយ​ឯណោះ​ដែល​សារភាព​អំពី​រឿងនេះ​។​

​រួមភេទ​ជាមួយ​មនុស្ស​ស្រី​ដូចគ្នា​
​រឿងនេះ​មិនមែន​មានន័យថា អ្នកជា​មនុស្ស​ខ្ទើយ​ទេ ប៉ុន្តែ​មានន័យថា​អ្នក​គ្រាន់តែ​ចង់​ស្ថិតក្នុង​ស្ថានភាព​ម​យ​យ​ដែល​ល្អ​ប៉ុណ្ណោះ​។ ករណីបែបនេះ​ឃើញថា​មានការ​សារភាព​ពី​ស្ត្រី​ប្រហែល ៤២​ភាគរយ​ទៅហើយ​។​

​រួមភេទ​ជា​ក្រុម​
​ថ្វីបើ​ពិធីជប់លៀង​សម្រាប់​មនុស្ស​ធំ​កំពុង​តែមាន​ភាព​ពេញនិយម​ច្រើន និង​កើនឡើង​ក៏ដោយ ក៏​មនុស្ស​ភាគច្រើន​មិនដែល​មានឱកាស​សាកល្បង​ការរួម​ភេទ​ជា​ក្រុម​នេះ​ក្នុង​ជីវិត​ពិត​ប្រាកដថា ដូច្នេះ​ពួកគេ​គ្រាន់តែ​អាច​រីករាយ​នឹង​ការស្រមើស្រមៃ​មួយ​ដែល​ធ្វើ​មិនបាន​ប៉ុណ្ណោះ​។​

​មើល​គេ​រួមភេទ ឬ​ឲ្យ​គេ​មើល​វិញ​
​អ័រម៉ូន Adrenaline ដែល​កើតចេញពី​ភាពភ័យខ្លាច​នៃ​ការដែល​ត្រូវបាន​គេ​មើលឃើញ​ខ្លួន​កំពុងតែ​រួមភេទ​ជាមួយ​នរណាម្នាក់ អាច​ក្លាយទៅជា​រឿង​មួយ​ជំរុញ​ដល់​ការ​មាន​អារម្មណ៍​ស្រើបស្រាល​កាន់តែខ្លាំង​ថែមទៀត​សម្រាប់​មនុស្ស​ស្រី​។ ដូចគ្នានេះដែរ បើសិនជា​ស្ត្រី​បាន​មើលឃើញ​មនុស្ស​ពីរ​នាក់​ដែល​កំពុងតែ​រួមភេទ​ជាមួយគ្នា​ក្នុង​ទីសាធារណៈ​ក៏មាន​ប្រសិទ្ធភាព​ដូចគ្នា​ដែរ​។ ប៉ុន្តែ​រឿងនេះ​ទំនងជា​មិនអាច​កើតឡើង​ក្នុង​ពិភព​ពិតប្រាកដ​ទេ គ្រាន់តែ​ជាការ​ស្រមៃ​របស់​មនុស្ស​ស្រី​ប៉ុណ្ណោះ​៕

​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com