ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​ភ្ជុំបិណ្ឌ​៖ លោក Trent Walker សូត្រ​បរាភវ​សូត្រ​
19, Sep 2017 , 3:00 pm        
រូបភាព
ភ្នំពេញ​៖ ជនជាតិ​អាមេរិក លោក Trent Walker បាន​សូត្រ​បរាភវ​សូត្រ​។ បរាភវ​សូត្រ គឺជា​សេចក្ដី​បង្រៀន​របស់​ព្រះពុទ្ធ​ដែល​ឲ្យ​មនុស្ស​ស្គាល់​មូលហេតុ ១២ ប្រការ ដែល​នាំមក​នូវ​ក្ដី​វិនាស​។ ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅ​គ្រប់​វត្ត​អារាម នាពេល​ព្រឹក​ព្រលឹម ព្រះសង្ឃ តែងតែ​សូត្រ​នូវ​បរាភវ​សូត្រ​។



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​៖


បច្ចុប្បន្ន​លោក Trent Walker កំពុង​សិក្សា​ស្រាវជ្រាវ អភិរក្ស សាស្ត្រា​ស្លឹករឹត និង​ក្រាំង​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​និក្ខេបបទ ការពារ​ថ្នាក់បណ្ឌិត​របស់លោក នៅ​សាកលវិទ្យាល័យ California Berkeley​។ សារព័ត៌មាន​ថ្មីៗ នឹង​រាយការណ៍​ពិស្ដារ​ពី​ខ្សែជីវិត និង​មូល​ហេតុដែល​លោក  Trent Walker ចូលចិត្ត​សិក្សា​ធម៌​ស្មូត និង​ធម៌​បទ ក្នុង​ព្រះពុទ្ធសាសនា នៅពេល​ក្រោយ​ទៀត​។​



Tag:
 ​បរាភវ​សូត្រ​
  Trent Walker
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com