អត្ថបទពាណិជ្ជកម្ម
ស្វិ​ន​សិន អ៊ិ​ច​សឺ​ឡិន អា​វើត Excellence Award 2017 ឆ្នាំ​ទី​៣
16, Sep 2017 , 11:28 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ហាង​ការ៉េម ស្វិ​ន​សិន បាន​ប្រារព្ធ​កម្មវិធី ស្វិ​ន​សិន Excellence Awards 2017 កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដែល​ស្ថិតនៅ​ស្វិ​ន​សិន​សាខា កម្ពុជា​ក្រោម ទល់មុខ​វិទ្យាល័យ សន្ធរ​មុក​។

​កម្មវិធី​នេះ មាន​វត្ថុបំណង​ចំបង​ចំនួន​៣​ជាសំខាន់ៈ
​ទី​១ គឺ​ដើម្បី​ផ្ដល់នូវ​បទពិសោធន៍ សេវាកម្ម អតិថិជន​ល្អឥតខ្ចោះ ដល់់​អតិថិជន​គ្រប់រូប ដែល​អញ្ជើញ​មក​ញុំ​ា​ការ៉េម​សាន់​ដេ​នៅក្នុង​ហាង​។ ស្វិ​ន​សិន ផ្ដល់នូវ​ភាព​រីករាយ (Swensen’s Happiness Never Melts!)​។

​ទី​២ ដើម្បី​ពង្រឹង​ស្ដង់ដា​ប្រតិបត្តិ​របស់​ម៉ាក (Standard of Operations) ឲ្យ​កាន់​តេ​ប្រសើរឡើង​។

ទី​៣ សំខាន់​មួយទៀត​នោះ គឺ​ពង្រឹង ការងារ​ជា​ក្រុម​ក្នុង​ហាង​នីមួយៗ ឲ្យ​មាន ភាព​សហ​ការណ៍​គ្នា កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត​ឡើង​។ ការប្រកួតប្រជែង​នេះ ត្រូវបាន​ចូលរួម​ពី​ក្រុម​តាម​ហាង​នីមួយៗ​ចំនួន ៦​ហាង មកពី​ទីក្រុង​ភ្នំពេញ សៀមរាប និង​បាត់ដំបង់​។ ក្រុម​នីមួយៗ ប្រកួត​លើ​វិញ្ញាសារ​សរសេរ​ស្ដង់ដា​ប្រតិបត្តិ និង​វិញ្ញាសារ​បំរើ សេវា​អតិ​ជិ​ជន ដែល​រួម​មានការ​គ្រប់​គ្រង់​ក្នុង​ហាង ធ្វើ​ការ៉េម​សាន់​ដេ និង​សេវា​បំពេញចិត្ត​អតិថិជន​ផ្សេងទៀត​។ ក្រុម​នីមួយៗ ហាត់​ហ្វឹកហ្វឺន រយៈពេល​មិនតិចជាង ២​ខែ មុន​និង​ឈាន​ចូលមក​ចូលរួម​ប្រកួត​នេះ​។ កាលពី​ឆ្នាំ​២០១៦ ក្រុម​មកពី​ស្វិ​ន​សិន​សាខា វិមាន​ទិព្វ ជា​អ្នកឈ្នះ ហើយ​សម្រាប់​ឆ្នាំនេះ អ្នក​ដែល​ទទួល​ជ័យលាភី គឺ​បាន​ទៅលើ​ក្រុម​មកពី​ស្វិ​ន​សិន​សាខា កម្ពុជា​ក្រោម​។​




 
​ហាង​ការ៉េម ស្វិ​ន​សិន​ជា​ហាង​ការ៉េម​ដ៏​ល្បី​នៅ​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្ន ហាង​ការ៉េម​ស្វិ​ន​សិន Cambodia មាន​ចំនួន ៧ ហាង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​៖ ស្វិ​ន​សិន​វិមាន​ទិព្វ  ស្វិ​ន​សិន​កម្ពុជា​ក្រោម ស្វិ​ន​សិន​សូវ​ណ្ណា ស្វិ​ន​សិន​សូ​រី​យា ស្វិ​ន​សិន​សៀមរាប ស្វិ​ន​សិន​បាត់ដំបង និង  ស្វិ​ន​សិន អ៊ី​អន​ម៉​ល់​។ ហាង​ការ៉េម​ដ៏​ល្បី​នេះ ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន EFG ដែលជា​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន RMA Cambodia​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com