ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម៉ាស៊ីនបោកខោអាវ ប្រើ​រួច គួរ​បិទ​គម្រប ឬ​មិនគួរ​ទៅ​?
16, Sep 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​យើងខ្ញុំ​ជឿជាក់ថា អ្នក​រាល់គ្នា​ក្នុងផ្ទះ​សុទ្ធ​តែមាន​ម៉ាស៊ីនបោកខោអាវ​រៀងៗ​ខ្លួន ហើយ​អ្នក​ក៏​ប្រើ​វា​ជា​ញឹកញាប់​ដែរ​។ ក៏ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា ក្រោយ​ពេលដែល​ប្រើ​រួច គួរតែ​បិទ ឬ​មិនគួរ​ទៅ​?



​មនុស្ស​ភាគច្រើន ក្រោយ​ពេលដែល​ប្រើ​ម៉ាស៊ីនបោកខោអាវ​រួច​តែងតែ​បិទ​គម្រប​ភ្លាម​។ នេះ​ក៏​ដោយសារតែ​គេ​ឃើញ​ម៉ាស៊ីនបោកខោអាវ​មាន​លក្ខណៈ​ស្ងួត មិន​សើម​ឡើយ​។ ដូចនេះ ទើប​គេ​បិទ​គម្រប​ចោល​តែម្តង​។ ប៉ុន្តែ​តើ​អ្នកនឹង​ទេ​ថា ទង្វើ​បែបនេះ ជា​ទង្វើ​ដែល​ខុស​ខ្លាំង ហើយ​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ផ្សេងៗ​បាន​។ នៅពេលដែល​អ្នក​បិទគ​ម្រ​ប​ភ្លាម មេរោគ​ទាំងឡាយ​នឹង​នៅជាប់​ក្នុងនោះ​។ ដូចនេះ នៅពេលដែល​អ្នក​បោ​កម្ត​ង​ទៀត វា​នឹង​នៅជាប់​ជាមួយ​អាវ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកជា​ខ្លាំង​ក្រោយ​ពេលដែល​ស្លៀកពាក់​ខោអាវ​ទាំងនោះ​។ ដូចនេះហើយ អ្នក​គួរតែ​បើក​គម្រប​ចោល​ឲ្យ​យូរ ទើប​បិទ នោះ​សុខភាព​អ្នក​ពុំ​សូវ​កើតមាន​បញ្ហា​ឡើយ ព្រោះ​គ្មាន​មេរោគ​ស្តុក​ទុក​ច្រើន​ក្នុង​ម៉ាស៊ីន​៕

ផ្ដល់សិទ្ធដោយ៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com