កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​១០​ប្រភេទ​កីឡា​ត្រៀម​ដណ្តើម​មេដាយ​ពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ម៉ាឡេស៊ី​
16, Sep 2017 , 1:39 pm        
រូបភាព
គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិក​ថតជុំគ្នានៅ​អាកាសយាន​ដ្ឋានអន្តរ​ជាតិភ្នំពេញមុន​ពេលចេញ​ទៅម៉ាឡេស៊ី
គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិក​ថតជុំគ្នានៅ​អាកាសយាន​ដ្ឋានអន្តរ​ជាតិភ្នំពេញមុន​ពេលចេញ​ទៅម៉ាឡេស៊ី
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​លើ​១០​ប្រភេទ​កីឡា​ដែល​បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ត្រូវបាន​ចាប់​ការ​ប្រជែង​ដណ្តើមយក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៩ នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែកញ្ញា នេះ​។​




​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​កលើ​១០​ប្រភេទ​កីឡា ដែល​បាន​ចាក​ចេញទៅ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី មាន​សរុប​ចំនួន​១០១​នាក់​(​អត្ត​ព​លិ​ក​៧៥​នាក់​) ក្រោម​ការដឹកនាំ​របស់​របស់លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​ក្នុងចំណោម​ប្រតិភូ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។

​ការប្រកួត​ដែល​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​១៧-២៣ ខែកញ្ញា ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​បានដាក់​១៦​ប្រភេទ​កីឡា​ចូលរួម​ដោយមាន​វិញ្ញាសា​សរុប​ចំនួន​៤៧៩ ខណៈ​កម្ពុជា​បញ្ជូន​១០​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​ក្នុងនោះ​មាន វាយ​កូនឃ្លី​លើ​តុ​, បាល់ទះ​អង្គុយ​, លើក​ទម្ងន់​, អត្តពលកម្ម​, ហែល​ទឹក​, បាញ់​ធ្នូ​, បាល់បោះ​ជនពិការភ្នែក​, បាល់ទះ​៧​នាក់​ម្ខាង​, បូ​ស្យា និង​ប៊ូ​ល្លីង​៕


Tag:
 យី វាសនា​
  ASEAN Para Game 2017
© រក្សាសិទ្ធិដោយ thmeythmey.com