ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើការតាំងសមាធិមានផលប៉ះពាល់ដល់សុខភាពដែរទេ?
× សេចក្តីរាយការណ៍មួយពី Daily Mail បានឲ្យដឹងថា ការតាំងសមាធិអាចបណ្តាលឲ្យអ្នកមានអារម្មណ៍កាន់តែតានតឹង ឬស្ត្រេសលើសដើម។ រឿងនេះកើតឡើងដោយសារតែការសិក្សាមួយដែលធ្វើទៅលើអ្នកកាន់ព្រះពុទ្ធសាសនាចំនួន ៦០នាក់ធ្វើការតាំងសមាធិក្នុងប្រទេសអាមេរិក ហើយក៏រកឃើញថា ពួកគេមានការពិបាកកាន់តែខ្លាំងទាក់ទងនឹងការតាំងសមាធិនេះ។
យ៉ាងណាមិញ វានៅតែមិនទាន់ច្បាស់ថាលទ្ធផលនេះគឺជាបញ្ហាដ៏សំខាន់ដែលអ្នកតាំងសមាធិគ្រប់រូបទទួលបាននោះទេ ឬអាចទាក់ទងនឹងអារម្មណ៍មិនស្ងប់ក៏ថាបានដែរ។
ការសិក្សានេះធ្វើឡើងតែលើប្រទេសលោកខាងលិចប៉ុណ្ណោះដែលប្រើវិធីតាំងសមាធិតាមលក្ខណៈព្រះពុទ្ធសាសនាបែបទំនៀមទម្លាប់ ជាពិសេសអ្នកដែលមានបទពិសោធន៍ខាងតាំងសមាធិបែបអវិជ្ជមាន។ ដូច្នេះចំនួននៃអ្នកដែលបានប្រាប់នោះ និយាយថា ពួកគេបែរជាមានអារម្មណ៍ភ័យខ្លាចទៅវិញតាមរយៈការតាំងសមាធិនេះ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបែបនេះទាំងអស់ទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះបានបង្កើតនូវចំណុចដ៏សំខាន់មួយនៅពេលដែលមានអារម្មណ៍ស្ងប់ស្ងាត់ ហើយការតាំងសមាធិកបានក្លាយទៅជារឿងដ៏ពេញនិយមមួយ ប៉ុន្តែឥទ្ធិពលនៃការតាំងសមាធិកមិនមែនតែងតែផ្តល់ភាពវិជ្ជមាន ឬគ្មានផលរំខានជានិច្ចនោះទេ។ អ្នកខ្លះបានប្រាប់ថា ពួកគេមានអារម្មណ៍បាក់ទឹកចិត្ត ឬចង់សម្លាប់ខ្លួន ហើយមួយចំនួនតូចប៉ុណ្ណោះដែលត្រូវការសម្រាក់ក្នុងពេទ្យ។
មនុស្សភាគច្រើននៅជុំវិញពិភពលោកយល់ថា ការតាំងសមាធិអាចជារឿងមានប្រយោជន៍ ប៉ុន្តែវាក៏អាចប្រឈមនឹងបញ្ហាបានដែរជាពិសេសនៅពេលអារម្មណ៍មានភាពតានតឹងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់នោះគឺថា កាលណារាងកាយផ្ទុកទៅដោយបទពិសោធន៍ ឬអារម្មណ៍អវិជ្ជមានកាន់តែខ្លាំង នោះអាចបញ្ជាក់ថា ពួកគេជាមនុស្សមានជំងឺបាក់ទឹកចិត្ត មានអារម្មណ៍ចង់សម្លាប់ខ្លួន ឬបញ្ហាផ្លូវចិត្តផ្សេងៗទៀតដែលត្រូវការពេទ្យព្យាបាល៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com