ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹក​ត្រជាក់​ក៏​អាច​លាង​សម្អាត​មេរោគ​នៅ​ដៃ​បានល្អ​ដែរ​
17, Sep 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំនាញ​ជាច្រើន​បាន​និយាយថា ទឹក​លាង​សម្អាត​ដៃ​ជា​ប្រភេទ​សម្លាប់​បាក់តេរី​មិនល្អ​ជាង​សាប៊ូដុំ​ទេ ហើយ​ទឹក​ត្រជាក់​អាច​សម្លាប់​មេរោគ​បាន​ច្រើន​ដូចគ្នា​នឹង​ទឹក​ក្តៅ​ដែរ​។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​គ្រាន់តែ​ធ្វើតេស្ត​ទៅលើ​បាក់តេរី​មួយ​ឈ្មោះថា E.coli ប៉ុណ្ណោះ ដែល​វា​ធ្វើ​ឲ្យ​កើតជា​ជំងឺ​ពុល​អាហារ​។ ដើម្បី​សុវត្ថិភាព គេ​បាន​ប្រើ​បាក់តេរី​នេះ​ក្នុង​ទម្រ​ង​ដែល​មិន​ឆ្លង​ក្នុងពេល​កំពុងតែ​សិក្សា​។​



​ការសិក្សា​បាន​រកឃើញថា ការប្រើប្រាស់​តឹក​ត្រជាក់​ត្រឹម ១៥​អង្សារ​គឺមាន​ប្រសិទ្ធភាព​កំចាត់​បាក់តេរី​បាន​ដូចគ្នា​នឹង​ទឹក​ក្តៅ ៣៨​អង្សា​រដែរ ហើយ​សាប៊ូដុំ​សម្លាប់​បាក់តេរី​បែរជា​មិន​បង្ហាញ​ប្រសិទ្ធភាព​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទៅលើ​ការ​កំចាត់​បាក់តេរី​ជាង​សាប៊ូដុំ​ធម្មតា​ឡើយ​។​

​គេ​រកឃើញ​ទៀតថា ការលាង​សម្អាត​ដៃ​ត្រឹម ៣០​វី​នាទី​ឡើងទៅ គឺ​អាចមាន​ប្រសិទ្ធភាព​កំចាត់​បាក់តេរី​នៅលើ​ដៃ​បាន​ហើយ​។ អ្នកស្រាវជ្រាវ​សង្ឃឹមថា ការសិក្សា​នេះ​អាច​ប្រើ​ដើម្បី​ជម្រុញ​ដល់​ការលាង​សម្អាត​ដៃ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា គឺ​ការសិក្សា​នេះ​បានធ្វើ​ការប្រៀបធៀប​តែ​ផលិតផល​ពីរ​ប៉ុណ្ណោះ ហើយក៏​សិក្សា​តែ​មេរោគ​តែមួយ ហើយ​មិន​បង្ក​រោគ​ដល់​មនុស្ស​ទៀត​។​

​ការពិនិត្យ​ទៅលើ​ប្រសិទ្ធភាព​នៃ​ផលិតផល​ជាច្រើន​ជាមួយនឹង​មេរោគ​ផ្សេងៗ​ទៀត​ដូចជា វីរុស មេរោគ​ផ្សិត ព្រមទាំង​បាក់តេរី​ផ្សេងៗ​ទៀត​គួរតែ​ធ្វើ​បន្ថែម​មុននឹង​យើង​អាច​និយាយថា ទឹក​ត្រជាក់​អាចមាន​ប្រសិទ្ធ​ភាពល្អ​ដូចគ្នា​នឹង​ទឹក​ក្តៅ​ដែរ​។​

​ដំបូន្មាន​ដ៏​មាន​ប្រយោជន៍​បំផុត​នៃ​ការសិក្សា​នេះ​អាចជា​ការលាង​សម្អាត​ដៃ​ឲ្យ​បាន ៣០​វិនាទី​បើសិនជា​អ្នក​ចង់​ការពារ​ខ្លួន​ពី​ជំងឺ​ពុល​អាហារ ឬ​ការបង្ក​រោគ​ដោយសារ​ជំងឺ​ផ្តាសាយ​។ ចំពោះ​ការណែនាំ​ថ្មី​ដែល​និយាយ​ទាក់ទង​នឹង​ការលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ណោះ​គឺ​យ៉ាងហោចណាស់​ក៏ ២០​នាទី​ដែរ​ក្នុងពេល​៖
•    ក្រោយ​ចេញពី​បន្ទប់ទឹក​
•    ក្រោយពី​ប៉ះពាល់​អាហារ​ឆៅ​ដូចជា សាច់មាន់ សាច់ជ្រូក និង​បន្លែ​
•    មុនពេល​ញ៉ាំ ឬ​កាន់​អាហារ​ញ៉ាំ​
•    ក្រោយពេល​ប៉ះពាល់​ជាមួយ​សត្វ​រួមទាំង​សត្វ​ចិញ្ចឹម​ផង​៕



© រក្សាសិទ្ធិដោយ thmeythmey.com