អត្ថបទពាណិជ្ជកម្ម
ការប្រកួត​សមិទ្ធផល​ស្នាដៃ​និស្សិត​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា​​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​
17, Sep 2017 , 8:47 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ សាកលវិទ្យាល័យ​ន័​រ​តុ​ន បានធ្វើ​ការប្រកួត​ជ្រើសរើស យក​សមិទ្ធផល​ស្នាដៃ​និស្សិត ផ្នែក​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា ពី​ឆ្នាំ​ទី​១​ដល់ ឆ្នាំ​ទី​៤ ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧​។​
 
​នៅក្នុង​កម្មវិធី​នេះដែរ ក៏មាន​ការចូលរួម​ក្រោម​អធិបតីភាព របស់​ឯកឧត្ដម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម និង​សំណង់​ហើយក៏​ជា​សាស្ដ្រាចារ្យ ផ្នែក​ស្ថាបត្យកម្ម​និង​នគ​រោ​ប​នី​យ​វិទ្យា នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ផងដែរ​។ សមិទ្ធិផល​ស្នាដៃ​និស្សិត​ដែល​បានដាក់​ចូលរួម ក្នុងការ​ប្រកួត​ជ្រើសរើស​លើក​នេះ​រួមមាន​៖

-​    ​ឆ្នាំ​ទី​១​    ​គំនូរផាត់ពណ៌ គំនូរ​បិត​ក្រដាស​កាសែត និង អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ ធ្វើ​ពី​ក្រដាស និង​ប្លា​ស្ទិ​ច​។​

-​    ​ឆ្នាំ​ទី​២​    ​គំនូរ​ខ្មៅ​ដៃ​ពណ៌​ឈើ គំនូរ​ពណ៌​ទឹក ម៉ា​កែ​ត (Models) ផ្ទះ​ខ្មែរ (​ផ្ទះរោងដោល ផ្ទះរោងដោល​ក្លាយ ផ្ទះប៉ិត ផ្ទះ​រោង​ឌឿ​ង និង​ផ្ទះ​សេដ្ឋី​) វត្ត​អារាម​ខ្មែរ លំនៅដ្ឋាន​ខ្មែរ​សម័យ​ទំនើប មជ្ឈមណ្ឌល​កំសាន្ត អគារ​រដ្ឋបាល និង​ផ្ទះ​លំហែកាយ​។​

-​    ​ឆ្នាំ​ទី​៣     ​គំនូរ​ពណ៌​ទឹក​នៃ​រូបភាព​ប្រាសាទ និង​អគារ​ចាស់ៗ ម៉ា​កែ​ត (Models) អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប អគារ​ចម្រុះ សណ្ឋាគារ ស្ថានីយ៍​ប្រវត្តិសាស្ដ្រ និង​ធម្មជាតិ​សាកលវិទ្យាល័យ ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច​។​

-​    ​ឆ្នាំ​ទី​៤     ​ម៉ា​កែ​ត (Models) មជ្ឈមណ្ឌល​វប្បធម៌ អន្ដេវាសិកដ្ឋាន (Dormitory) បណ្ណាល័យ និង​ក្លឹប​កីឡា​ជាដើម​។​
     
​ការប្រកួត​ជ្រើសរើស​ស្នាដៃ​និស្សិត​នេះ គឺ​រៀបចំឡើង​ដើម្បី​លើកទឹកចិត្ត​និស្សិត​ផ្នែក​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា ទាំងអស់​ដែល​បាន​ខិតខំ​សង្វាត​សិក្សា មុខវិជ្ជា​ជំនាញ​ទាំងឡាយ​នៅក្នុង​ឆ្នាំ​នីមួយៗ​។ ការប្រកួត​ជ្រើសរើស​ស្មា​ដៃ​និស្សិត​នេះ ក៏​ជា​កត្តា​លី​ករ​មួយ​ជួយ​ជម្រុញ​ឲ្យ​និស្សិត​ខិតខំ​កសាង​សមត្ថភាព​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅរក​ភាពជា​ស្ថាបត្យករ​អាជីព ពោរពេញ​ដោយ​សមត្ថភាព​និង​គុណភាព​។ សាកលវិទ្យាល័យ​ន័​រ​តុ​ន នឹង​យក​ស្នាដៃ​និស្សិត​ទាំងអស់ ដាក់​បង្ហាញ​នៅក្នុង​ពិធី​តាំង​ពិ​ពណ៌​អប់រំ​របស់ខ្លួន នឹង​បើក​អោយ​មហាជន​ទូទៅ​ចូល​ទស្សនា​រយៈពេល​១​សប្ដាហ៍ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៧ ខែកញ្ញា​ដល់ ថ្ងៃទី​៣ ខែតុលា  ឆ្នាំ​២០១៧​។













​ផ្នែក​ទាំង​៤ របស់​មហាវិទ្យាល័យ​វិទ្យាសាស្ដ្រ​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ក៏​នឹងចូលរួម​ការតាំង​ពិ​ពណ៌​នេះ​។ សមិទ្ធិផល​ស្នាដៃ​និស្សិត​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ ដែល​ទទួលបាន​មេដាយមាស (Gold Medals) ប្រាក់ សំរិទ្ធ  និង​រង្វាន់​ផ្សេងៗ នឹងដាក់​តាំង​ក្នុង​ពិ​ពណ៌ ក៏ដូចជា​ក្នុងការ​ប្រកួតប្រជែង​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បី​ដាក់​បង្ហាញ​ឲ្យ​សាធារណជន​បានឃើញ និង​បានដឹង​ពីស​ម្ថ​ភាព និង​ភាពជោគជ័យ​ប្រកបដោយ​មោទនភាព​របស់​និស្សិត​ខ្មែរ​យើង​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com