ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រើថ្នាំប្រភេទ Ibuprofen ច្រើនអាចបណ្តាលឲ្យគាំងបេះដូងបាន
× សេចក្តីរាយការណ៍មួយពី The Sun បានឲ្យដឹងថា ការប្រើថ្នាំបំបាត់ការឈឺចាប់ប្រភេទ Ibuprofen អាចបង្កើនការប្រឈមនឹងជំងឺគាំងបេះដូងកាន់តែខ្ពស់។ ថ្នាំ Ibuprofen ជាប្រភេទថ្នាំ NSAIDs ដែលស្ថិតក្នុងក្រុម Diclofenac។ ចំពោះការគាំងបេះដូងវិញគឺជាជំងឺធ្ងន់ធ្ងរមួយដែលត្រូវការសង្គ្រោះបន្ទាន់ ដោយសារតែបេះដូងមិនអាចច្របាច់ឈាមទៅចិញ្ចឹមសព្វរាងកាយបាន។ ហើយអ្នកស្រាវជ្រាវក៏បានរកឃើញថា ការប្រើថ្នាំខាងលើមានទំនាក់ទំនងនឹងជំងឺគាំងបេះដូងនេះឯង។
ការសិក្សាមួយរបស់ Danish ដែលធ្វើទៅលើមនុស្សប្រមាណ ២៩០០០នាក់ ដែលធ្លាប់មានជំងឺគាំងបេះដូងពីមុន បន្ទាប់មកសិក្សាបន្ថែមថែពួកគេមានប្រើថ្នាំ NSAIDs ឬអត់។ អ្នកស្រាវជ្រាវបានរកឃើញថា ការប្រឈមនឹងជំងឺគាំងបេះដូងគឺកើនឡើងមួយភាគបីចំពោះអ្នកដែលប្រើថ្នាំ Ibuprofen រយៈពេល ៣០ថ្ងៃ។ ការប្រឈមនេះនឹងកើនឡើងទ្វេដងចំពោះអ្នកប្រើថ្នាំ Diclofenace ដែលជាថ្នាំចេញដោយគ្រូពេទ្យតែមួយគត់ក្នុងប្រទេសអង់គ្លេស។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់មានអំណះអំណាងណាមួយអំពីការប្រឈមមុខកាន់តែខ្ពស់នៃការប្រើប្រាស់ថ្នាំ NSAIDs ផ្សេងៗទៀតឡើយ។ ប៉ុន្តែ ចំពោះហេតុផលជីវសាស្ត្រទាក់ទងនឹងទំនាក់ទំនងនេះវិញគឺមិនទាន់មានការពិភាក្សាគ្នាក្នុងការសិក្សានៅឡើយទេ ដូច្នេះវានៅតែមិនទាន់ច្បាស់ថាអាចជាមូលហេតុធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូងឡើយ។
អ្នកជំងឺនៅតែអាចប្រើថ្នាំ NSAIDs បានដដែលនៅពេលមានអាការៈមិនស្រួលក្នុងខ្លួន គ្រាន់តែវាអាចធ្វើឲ្យពួកគេប្រឈមនឹងជំងឺគាំងបេះដូង។
យ៉ាងណាមិញ សម្រាប់ការផ្លាស់ប្តូរវិធីបំបាត់ការឈឺចាប់តាមរបៀបផ្សេង គួរតែសាកល្បងប្រើពពួកថ្នាំ Paracetamol ឬព្យាបាលដោយចលនានៅពេលមានកាឈឺចាប់នៅសន្លាក់ និងសាច់ដុំ។ អ្វីដែលសំខាន់ចូរស្វែងរកការផ្តល់ដំបូន្មានពីឱសការី ឬគ្រូពេទ្យចំពោះករណីព្យាបាលជំងឺគ្រប់ប្រភេទរបស់អ្នក៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com