ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សូម​ប្រយ័ត្ន​!! ជំងឺ​លើស​សម្ពាធ​ឈាម​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ដែរ​
17, Sep 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដែល​អ្នកស្រាវជ្រាវ​បានចាត់ទុក​ថា​ជំងឺ​ទឹកនោម​ផ្ងែ​ម​គឺជា​កត្តា​ប្រឈមមុខ​មួយ​នៃ​ជំងឺ​បេះដូង​សរសៃឈាម ដូច្នេះ​វា​ទំនង​ជាមាន​ទំនាក់ទំនង​គ្នា​រវាង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ដែរ​។​



​អ្នកស្រាវជ្រាវ​បាន​រកមើល​ទិន្នន័យ​លើ​មនុស្ស​ប្រមាណ​ច្រើនជាង ៤​លាន​នាក់​ក្នុងប្រទេស​អង់គ្លេស​ដែល​មិនមាន​ជំងឺ​សរសៃឈាម ឬ​ទឹកនោមផ្អែម​អ្វី​ទាំងអស់​។ បន្ទាប់មក ពួកគេ​បាន​វិភាគ​ទៅលើ​ប្រវត្តិ​ជំងឺ​របស់​ពួកគេ​រយៈពេល​៧​ឆ្នាំ និង​តាមដាន​រកមើល​ករណី​ថ្មីៗ​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ការប្រែប្រួល​របស់​សម្ពាធ​ឈាម​។​

​យ៉ាងណាមិញ អ្នក​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់​ត្រូវបាន​គេ​រកឃើញថា បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ​រហូតដល់ ៥០​ភាគរយ​ឯណោះ​។ បន្ទាប់មក​អ្នកស្រាវជ្រាវ​បាន​ត្រឡប់​ទៅ​មើល​ការស្រាវជ្រាវ​មុនៗ​វិញ ហើយក៏​ឃើញថា កាលពីមុន​មានការ​ប្រឈមមុខ​ដូចគ្នា​អញ្ចឹង​ដែរ ប៉ុន្តែ​ច្រើនជាង ៧០​ភាគរយ​ទៅទៀត​។​

​ខណៈពេលដែល​ការសិក្សា​ប្រភេទ​នេះ​មិនទាន់​អះអាងថា ការ​លើស​សម្ពាធ​ឈាម​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ទេ ប៉ុន្តែ​វា​អាចជា​ដំបូន្មាន​ដ៏​ល្អ​មួយ​ក្ន​ងុ​ការបន្ថយ​សម្ពាធ​ឈាម​បើសិនជា​វា​កំពុងតែ​ខ្ពស់​ស្រាប់​ដើម្បី​កុំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ទៀត​។​

​ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Oxford និង​ផ្តល់ជំនួយ​ពី UK National Institute for Health Research ព្រមទាំង​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of the American College of Cardiology​។​

​ជាមួយគ្នានេះដែរ ការកាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ការកើនឡើង​សម្ពាធ​ឈាម​អាចធ្វើ​បាន​តាម​មធ្យោបាយ​ដូចៗ​គ្នា​ដូចជា​៖
•    រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​
•    ហាត់ប្រាណ​ជា​ទៀងទាត់​
•    ឈប់​ជក់បារី​
•    ញ៉ាំ​អាហារ​ផ្តល់​សុខភាព​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com