កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប​កីឡា​ទាំង​១០​រូប ដែលមាន​ទ្រព្យ​ច្រើនជាងគេ​បំផុត​ក្នុង​លោក​ប្រចាំឆ្នាំ ២០១៧
17, Sep 2017 , 9:19 pm        
រូបភាព
(ឆ្វេង) លោក Steve Ballmer ម្ចាស់ក្លិបបាល់បោះ Los Angeles Clippers និងប្រធាន NBA រួមជាមួយអតីតកីឡាករបាល់បោះ Michael Jordan
(ឆ្វេង) លោក Steve Ballmer ម្ចាស់ក្លិបបាល់បោះ Los Angeles Clippers និងប្រធាន NBA រួមជាមួយអតីតកីឡាករបាល់បោះ Michael Jordan
​លោកអ្នក​ធ្លាប់បាន​ស្គាល់​រួចមកហើយ​អំពី​អត្ត​ព​លិ​ក​ដែល​រកចំណូលបាន​ច្រើន​បំផុត និង​មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​លើ​លោក​ប្រចាំឆ្នាំ​២០១៧ ដូចជា​កីឡាករ​បាល់ទាត់ Cristiano Ronaldo កីឡាករ​បាល់បោះ LeBron James និង​អ្នក​វាយ​កូន​បាល់​លំដាប់​ពិភពលោក Roger Federer ជាដើម​។ ប៉ុន្តែ​ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​នឹង​នាំ​លោកអ្នក​ឲ្យ​ស្គាល់​ពី​ម្ចាស់​ក្លិប​កីឡា​ចំនួន​១០​រូប​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​លោក​ប្រចាំឆ្នាំ​២០១៧​នេះ​វិញ​ម្តង​។



​ខាងក្រោម​នេះ​ជា​ម្ចាស់​ក្លិប​កីឡា​ទាំង​១០ ដែលមាន​ទ្រព្យ​ច្រើន​បំផុត ដែល​ទស្សនា​វ​ដ្តី Forbes បាន​វាយតម្លៃ​ក្នុង​ឆ្នាំ ២០១៧៖

១. លោក Steve Ballmer ជនជាតិ​អាមេរិក វ័យ​៦១​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់បោះ Los Angeles Clippers នៃ​ក្របខណ្ឌ​កំពូល​អាមេរិក NBA មានទ្រព្យ​សម្បត្តិ ៣០​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​២១​ពិភពលោក​ផងដែ​។​



២. លោក Mukesh Ambani ជា​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា វ័យ​៦០​ឆ្នាំ ជា​ម្ចាស់​ក្លិប​កីឡា​គ្រី​ឃី​ត Mumbai Indians នៅក្នុង​ប្រទេស​ឥណ្ឌា មានទ្រព្យ ២៣.២​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​៣៣​ពិភពលោក​។​



៣. លោក Paul Allen ជា​អ្នកជំនួញ​ជនជាតិ​អាមេរិក វ័យ​៦៤​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់បោះ Portland Trail Blazers នៃ​ក្របខណ្ឌ​កំពូល NBA និង​ជា​ម្ចាស់​ក្លិប​បាល់អោប Seattle Seahawks របស់​អា​រិ​ក មានទ្រព្យ​សម្បត្តិ ១៩.៩​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​៤២​ពិភពលោក​។​



៤. លោក Dietrich Mateschitz ជា​អ្នកជំនួញ​ជនជាតិ​អូទ្រីស វ័យ​៧៣​ឆ្នាំ មាន​ភាគហ៊ុន​៤៩% នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង Red Bull ជា​ម្ចាស់​ក្លិប​បាល់ទាត់ New York Red Bulls នៃ​ក្របខណ្ឌ​កំពូល​អាមេរិក និង​ជា​ម្ចាស់​ក្រុម​ប្រណាំង​រថយន្ត Formula One ដល់​ទៅ​ពីរ​គឺ Red Bull Racing និង Scuderia Toro Rosso ដែលមាន​ប្រាក់ ១៣.៤​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​៨៦​ពិភពលោក​។​



៥. លោក Philip Anschutz អ្នកជំនួញ​ជនជាតិ​អាមេរិក វ័យ​៧៧​ឆ្នាំ ជា​ម្ចាស់​ក្លិប​កីឡា​វាយ​កូនឃ្លី​លើទឹក​កក (Ice hockey) Los Angeles Kings និង​ក្លិប​បាល់ទាត់ LA Galaxy នៃ​ក្របខណ្ឌ MLS របស់​អាមេរិក មានទ្រព្យ ១២.៥​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​៩៦​ពិភពលោក​។​



៦. លោក Hasso Plattner អ្នកជំនួញ​ជនជាតិ​អាល្លឺម៉ង់ វ័យ​៧៣​ឆ្នាំ ជា​ម្ចាស់​ក្លិប កីឡា​វាយ​កូនឃ្លី​លើទឹក​កក (Ice hockey) San Jose Sharks មានទ្រព្យ​សម្បត្តិ ១១.២​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១១៨​ពិភពលោក​។​



៧. លោក Roman Abramovich អ្នកជំនួញ​ជនជាតិ​រុស្ស៊ី វ័យ​៥០​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់ទាត់​តោ​ខៀវ Chelsea មានទ្រព្យ ៩.១​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១៣៩​ពិភពលោក​។​



៨. លោក Mikhail Prokhorov អ្នកនយោបាយ​ជនជាតិ​រុស្ស៊ី វ័យ​៥២​ឆ្នាំ ជា​ម្ចាស់​ក្លិប​កីឡាបាល់បោះ Brooklyn Nets របស់ NBA ដែលមាន​ទ្រព្យ ៨.៩​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១៤៥​ពិភពលោក​។​



៩. លោក Shahid Khan អ្នកជំនួយ​ញ​ជនជាតិ​ប៉ា​គី​ស្ថាន វ័យ​៦៧​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់អោប Jacksonville Jaguars ក្នុង​ក្របខណ្ឌ​របស់​អាមេរិក មាន​ប្រាក់ ៨.២​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១៥៨​ពិភពលោក​។​



១០. លោក Micky Arison អ្នកជំនួញ​ជនជាតិ​អ៊ីស្រាអែល វ័យ​៦៨​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់បោះ Miami Heat របស់ NBA មាន​ទ្រ​ព​សម្បត្តិ ៨.១​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១៥9​ពិភពលោក​៕




Tag:
 កីឡា​
  ក្លិប​មាន​បំផុត​ក្នុង​លោក
© រក្សាសិទ្ធិដោយ thmeythmey.com