ជាតិ
សេដ្ឋកិច្ច
លោក វេង សាខុន៖ការផ្សាយ«ផលិតផលខ្មែរគ្មានសារធាតុគីមីពុល»នៅតិចតួច មិនដូចផ្សាយស្រាបៀ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងជំរុញវិស័យឯកជនដែលផលិតចែកចាយនូវផលិតផលខ្មែរគ្មានសារធាតុគីមីពុល ដែលមានការបញ្ជាក់ត្រឹមត្រូវ ត្រូវខិតខំផ្សព្វផ្សាយទំនិញរបស់ខ្លួនឲ្យទូលំទូលាយ ដើម្បីងាយស្រួលដល់អ្នកទិញដែលស្វែងរកផលិតផលបែបនោះ។ លោកបន្ថែមថា វិស័យឯកជនមិនគួរស្ដាយការចំណាយលើការផ្សព្វផ្សាយឡើយ ខណៈប្រជាជនកាន់តែច្រើនឡើងស្វះស្វែងរកផលិតផលដែលមិនប៉ះពាល់សុខភាព។ លោកថា ការផ្សាយផលិតផលទាំងនោះនៅមិនទាន់មានសកម្មភាពខ្លាំងដូចការផ្សាយស្រាបៀលើកញ្ចក់ទូរទស្សន៍នោះឡើយ។
សូមស្ដាប់ប្រសាសន៍ លោក វេង សាខុន ដូចតទៅ៖
លោក វេង សាខុន ថ្លែងបែបនេះនៅក្នុងសិក្ខាស្ដីពីការបិទបញ្ចប់គម្រោងជលផលសមុទ្រដែលគាំទ្រដោយ UNIDO កាលពីថ្ងៃទី១២ខែកញ្ញា៕
Tag:
ផលិតផលខ្មែរ
វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com