សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជំនាញ STEM ចំនួន​២៥​ត្រូវប៉ាន់​នៅលើ​ទីផ្សារការងារ ជាពិសេស​នៅ​ឆ្នាំ​២០៤០
21, Sep 2017 , 5:39 pm        
រូបភាព
ដោយ: ធីតា
​ជំនាញ STEM ដែល​មានន័យថា វិទ្យាសាស្ត្រ​(Science) បច្ចេកវិទ្យា​(Technology) វិស្វកម្ម​(Engineering) និង គណិតវិទ្យា​(Mathematics) កំពុង​ពេញនិយម​យ៉ាងខ្លាំង​នៅលើ​ទីផ្សារការងារ សម្រាប់​យុគសម័យ​ថ្មី​នេះ​។ បើតាម​ការផ្សាយ​របស់ money.usnews.com សម្រាប់​រយៈពេល​១០​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៤ គ្រប់​សហគ្រាស ក្រុមហ៊ុន អង្គការ ស្ថាប័ន​ទាំងអស់​ត្រូវការ​អ្នកជំនាញ STEM ជា​ចំ​បាច់​។​



​ខាងក្រោម​នេះ ជា​មុខជំនាញ STEM ដែល​បាន​នឹង​កំពុង​ពេញនិយម​នៅលើ​ទីផ្សារការងារ​៖

​អ្នកវិភាគ​ស្ថិតិ ឬ ស្ថិតិ​វិទូ (Statistician)
​ស្ថិតិ​គឺជា​វិទ្យាសាស្ត្រ​ដែល​ប្រើប្រាស់​ទិ​ន្និ​ន័យ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ​។ ការងារ​ផ្នែក​នេះ ត្រូវបាន​គេ​រំពឹងថា​កើនឡើង​រហូតដល់​ទៅ​៣៤​ភាគរយ ក្នុងចំណោម​ការងារ​ថ្មីៗ​រាប់ម៉ឺន បើ​គិត​ត្រឹម​ឆ្នាំ​២០២៤ ។​

​អ្នកវិភាគ​ប្រព័ន្ធ​កុំព្យូទ័រ (Computer Systems Analyst)
​អ្នកចេះ​ជំនាញ​នេះ ភាគច្រើន​មាន​ជំនាញ​ផ្សេងៗ​ទៀត ដូចជា​ចំណេះដឹង​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​។ ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៤ តម្រូវការ​ការងារ​ផ្នែក​វិភាគ​ប្រព័ន្ធ​កុំព្យូទ័រ នឹង​កើន​ឡើងដល់​រាប់​មឺ់​ន​កន្លែង​។​

​អ្នក​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ (Software Developer)
​វា​ជា​ជំនាញ​ដែល​ត្រូវការ​ការបង្កើត​ថ្មី ការច្នៃប្រឌិត​ខ្ពស់ ដូចជា​ការសរសេរ​កូដ​ថ្មី និង​ការដោះស្រាយ​បញ្ហា​បច្ចេកវិទ្យា​នានា​។ ការងារ​នេះ នឹងមាន​ការកើនឡើង​១៩​ភាគរយ​បន្ថែមទៀត​ជាមួយនឹង​ឱកាស​ការងារ​ថ្មី ជាច្រើន​នៅ​ឆ្នាំ​២០២៤ ។

​អ្នក​គណិតវិទ្យា ឬ​គណិត​វិទូរ (Mathematician)
​មិនជា​ជំនាញ​ដែល​បង្រៀន​នៅក្នុង​ថ្នាក់​នោះឡើយ ប៉ុន្តែ​គណិត​វិទូរ មាន​វត្តមាន​កាន់តែច្រើន​នៅក្នុង​ការងារ​រដ្ឋ​។ អ្នកជំនាញ​ការងារ​នេះ អាចអនុវត្ត​ទ្រឹស្តី​ដែល​ខ្លួន​ចេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​។ គេ​រំពឹងថា ឱកាស​ការងារ​នេះ នឹង​កើន​២១​ភាគរយ​នៅ​ឆ្នាំ​២០២៤ ។​

​ប្រឹក្សា​ហិរញ្ញវត្ថុ (Financial Advisor)
​ជាការ​ងារ​ដែល​អតិថិ​ជន​ត្រូវការ​ដើម្បី​គ្រប់គ្រង​ការងារ​ហិរញ្ញវត្ថុ​នៅ​ស្ថាប័ន ឬ​ក្រុមហ៊ុន​របស់​ពួកគេ ដូចជា​ការបង្កើត​គម្រោង​ថវិកា គម្រោង​ចូលនិវត្តន៍ ជាដើម​។ ការងារ​នេះ នឹង​មានការ​កំណើនរ​ហូត​ដល់​ទៅ​៣០​ភាគរយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៤​។​

​អ្នក​គណនា​តម្លៃ (Actuary)
​មនុស្ស​ជាច្រើន​មានការ​ពិបាក​ក្នុងការ​គណនា​តួលេខ​ផ្សេងៗ ដូច្នេះ​អ្នកជំនាញ​បែបនេះ ពិតជា​ស្ថិតក្នុង​តម្រូវការ​ខ្ពស់ ដោយ​ពួកគេ​ចេះ​ប្រើប្រាស់​ស្ថិតិ គណិតសាស្ត្រ និង​ទ្រឹស្តី​ហិរញ្ញវត្ថុ​។ ការងារ​នេះ អាច​កើន​ប្រមាណ​១៨​ភាគរយ​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៤ ។​

​អ្នកគ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មាន (IT Manager)
​នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប មុខតំណែង​ផ្នែក IT Manager មាន​តម្រូវការ​ខ្ពស់​ដើម្បី​រៀបចំ​ការងារ​ទាំងអស់​ទាក់ទង​នឹង​ប្រព័ន្ធ​កុំព្យូទ័រ​នៅតាម​ក្រុមហ៊ុន សហគ្រាស​។ ការងារ​នេះ នឹងមាន​ចំនួន​កើន​១៥​ភាគរយ​បន្ថែមទៀត​ចន្លោះ​ពី​ឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០២៤ ។​

​អ្នក​ចិត្តសាស្ត្រ (Psychologist)
​អ្នកចេះ​ជំនាញ​នេះ ប្រើប្រាស់​ខួរក្បាល​ជា​ចាំបាច់​បំផុត​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​អតិថិជន​ដែលមាន​រឿងរ៉ាវ​ស្មុ​គ្រ​ស្មាញ​ក្នុង​អារម្មណ៍ ឬ សម្ពាធ​ផ្លូវចិត្ត​ជាដើម​។ កំណើន​ការងារ​បែបនេះ អាច​ឡើងដល់​១៩​ភាគរយ ដែលជា​អត្រាកំណើន​លឿន​បំផុត​បើ​ប្រៀបធៀប​នឹង​ការងារ​ផ្សេងៗ​ទៀត​។​

 អ្នក​អភិវឌ្ឍ​វ៉ិ​ប​សាយ (Web Developer)
​វ៉ិ​ប​សាយ​ដែល​ទាក់ទាញ ដោយសារតែ Web Developer ខ្លាំង ដែល​ពូកែ​ស្រាវជ្រាវ និង​សរសេរ​កូដ​។ ការងារ​នេះ មានការ​កើនឡើង​ខ្ពស់​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឆ្នាំ​២០១៦ ។ កម្រិត​សញ្ញាបត្រ​មិនមែនជា​បញ្ហា​ចោទ​នោះឡើយ ប៉ុន្តែ​សំខាន់​អ្នកជំនាញ​ផ្នែក​នេះ ត្រូវមាន​និស្ស័យ​ខ្ពស់​លើ​ការសរសេរ​កូដ​។ នៅ​ឆ្នាំ​២០២៤ វា​នឹង​កើនឡើង​២៧​ភាគរយ​បន្ថែមទៀត​។​

​អ្នកវិភាគ​ប្រតិបត្តិកា​រ​ស្រាវជ្រាវ (Operations Research Analyst)
​ចាប់ពី​ការរៀបចំ​ទិន្នន័យ រហូតដល់​ការ​គន់គូរ​ផ្នែក​គណិតវិទ្យា អ្នកវិភាគ​ប្រតិបត្តិកា​រ​ស្រាវជ្រាវ បាន​ប្រើប្រាស់​បច្ចេកទេស​របស់​ខ្លួន​ក្នុងការ​ឲ្យ​ជំនួញ​ដើរទៅ​មុខ​រលូន និង​មាន​ប្រសិទ្ធភាព​។ ការងារ​នេះ នឹង​កើន​ប្រមាណ​៣០​ភាគរយ​នៅ​ឆ្នាំ​២០២៤ ។​

​ជំនាញ STEM ១៥​ផ្សេងទៀត​ដែល​ត្រូវប៉ាន់​នៅ​ទីផ្សារការងារ​រហូតដល់​ឆ្នាំ​២០២៤ រួមមាន វិស្វករ​បរិស្ថាន (Environmental Engineer), ស្ថាបត្យករ​បណ្តាញ​កុំព្យូទ័រ (Computer Network Architect) វិស្វករ​មេកានិច (Mechanical Engineer) គណនេយ្យ (Accountant) អ្នកគ្រប់គ្រង​សេវាកម្ម​វេជ្ជសាស្ត្រ និង​សុខាភិបាល (Medical and Health Services Manager)​។​

​ជំនួប STEM ដ៏​លេចធ្លោ ១០​ទៀត​មាន​អ្នកគ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ (Database Administrator) អ្នក​គូរផែនទី (Cartographer) អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ (Financial Manager) អ្នកវិភាគ​សន្តិសុខ​ព័ត៌មាន (Information Security Analyst) អ្នកគ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម (Business Operations Manager) អ្នក​ចិត្តសាស្ត្រ​ផ្នែក​ឧ​ស្សហកម្ម (Industrial Psychologist) វិស្វករ​ស៊ីវិល (Civil Engineer) អ្នកឯកទេស​បរិក្ខា​កុំព្យូទ័រ (Computer Support Specialist) អ្នកវិភាគ​គ្រប់គ្រង (Management Analyst) និង​អ្នកវិភាគ​ហិរញ្ញវត្ថុ (Financial Analyst)៕


Tag:
 STEM
  វិទ្យាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com