ពីនេះ ពីនោះ
ហ្វឹកហាត់​អធ្យាស្រ័យ​ចំពោះ​អ្នកដទៃ​
21, Sep 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេល​បើកបរ​រថយន្ត ឬ​ម៉ូតូ នៅតាម​ផ្លូវ តើ​អ្នក​ធ្លាប់​បង្អង់​ល្បឿន ដើម្បី​ផ្តល់ឱកាស​ឲ្យ​រថយន្ត ឬ​ម៉ូតូ ដែល​កំពង់​រង់ចាំ អាច​បើក​ចេញ ឬ​អាច​បត់​បាន​ផងដែរ ឬទេ​? តាមពិតទៅ អ្នក​អាច​ខាត​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​បានធ្វើ អ្នក​នឹងមាន​អារម្មណ៍ល្អ​សម្រាប់​ខ្លួនឯង ដែល​វា​នឹង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់តែ​ស្ងប់​ផងដែរ​។​



​គឺជា​ការ​សមគួរ​ណាស់ ដែល​យើង​គួរតែ​បង្ហាញ​នូវ​ភាព​អធ្យាស្រ័យ ចំពោះ​អ្នក​ដែល​យើង​មិន​ស្គាល់ ហើយក៏​គ្មាន​បំណង​នឹង​ស្គាល់​។ វា​ធ្វើ​ឲ្យ​អ្នកទទួល​អារម្មណ៍ល្អ​ត្រឡប់មកវិញ ហើយ​អារម្មណ៍ល្អ​ទាំងនោះ វា​នឹង​ជះឥទ្ធិពល​ល្អ​ដល់​ការងារ ដែល​យើង​ធ្វើ​ផងដែរ​។​

​ការយោគយល់​អធ្យាស្រ័យ ដែលមាន​ចំពោះ​អ្នកដទៃ គឺជា​ថ្នាំ​រំងាប់ ដែល​អាច​បន្ធូរបន្ថយ​ការតានតឹង​ឲ្យ​មាន​ប្រសិទ្ធភាព សូម្បីតែ ១ ភាគ ១០ ឲ្យ​លើសពី​ទង្វើ​បន្តិចបន្តួច​ចំពោះ​អ្នកដទៃ​នេះឡើយ​។​

​ការចេះ​ថ្លឹងថ្លែង​ចំពោះ​អ្នកដទៃ នឹង​ជួយ​បំបាត់​ក្តី​អស់សង្ឃឹម និង​ភាព​តានតឹង​ចេញពី​ខ្លួន​អ្នក​។ ពេល​អ្នក​តាំងចិត្ត​ពិចារណា​ឲ្យ​បាន​ដិតដល់ អ្នកនឹង​រកឃើញថា ហេតុផល​សំខាន់ ដែល​បង្ក​ឲ្យ​កើត​ភាព​តានតឹង គឺ​ការគិត​ផ្លូវ​អាក្រក់ មកលើ​អ្នកដទៃ​នេះឯង​។ ហេតុនេះ ពេល​យើង​គិត​ឲ្យ​ល្អ​ចំពោះ​អ្នកដទៃ យើង​នឹង​ឃើញថា តើ​ពិភពលោក​នេះ គួរ​ឲ្យ​ចង់​រស់នៅ​យ៉ាងណា​ទៅ​?

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com